ច្បាប់ថ្មីរបស់ចិនតម្រូវឲ្យអ្នកប្រើប្រាស់ស្កេនមុខមុននឹងប្រើប្រាស់សេវាកម្មទូរសព្ទ

//s5.kh1.co/c6/c6c927e6e9ceb814afc9ad15957364b2df5f582f.jpg
បច្ចេកវិទ្យា

 ០១-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ចិន៖ បច្ចុប្បន្នប្រជាជនក្នុងប្រទេសចិនតម្រូវឲ្យប្រើមុខងារស្កេនមុខមុននឹងចុះឈ្មោះប្រើប្រាស់សេវាកម្មទូរសព្ទថ្មី ពីព្រោះវាងាយស្រួលដល់មន្ត្រីអាជ្ញាធរស្វែងរកអត្តសញ្ញាណរបស់អ្នកប្រើប្រាស់អ៊ីនធឺណេតរាប់លាននាក់ទូទាំងប្រទេស។ នៅពេលទិញទូរសព្ទថ្មី ឬប្រើប្រាស់កញ្ចប់សេវាកម្មទិន្នន័យនៅលើទូរសព្ទ អ្នកប្រើប្រាស់ក្នុងប្រទេសចិនតម្រូវឲ្យបង្ហាញអត្តសញ្ញាណប័ណ្ណនិងប្រើប្រាស់មុខងារស្កេនមុខ ដើម្បីឲ្យច្បាស់ថាតើអត្តសញ្ញាណប័ណ្ណ និងមុខមាត់សព្វថ្ងៃត្រូវគ្នាដែរឬអត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

កាលពីឆ្នាំ២០១៧កន្លងទៅ ប្រជាជនចិនតម្រូវឲ្យប្រើឈ្មោះពិត និងអត្តសញ្ញាណពិតមុននឹងចុះឈ្មោះប្រើប្រាស់សេវាកម្មអ៊ីនធឺណេត ពីព្រោះការធ្វើបែបនេះគឺងាយស្រួលដល់ការគ្រប់គ្រងនិងពិនិត្យមើលស្ថានភាពជាក់ស្ដែង។ ក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិនបានឲ្យដឹងថារដ្ឋាភិបាលកំពុងជំរុញឲ្យអ្នកដែលប្រើប្រាស់លេខទូរសព្ទ និងគណនីអ៊ីនធឺណេតទាំងឡាយដែលគ្មានឈ្មោះប្រើប្រាស់ច្បាស់លាស់ងាកមកដាក់អត្តសញ្ញាណពិតវិញ ព្រោះវាផ្ដល់ភាពងាយស្រួលឲ្យមន្ត្រីអជ្ញាធរពង្រឹងប្រព័ន្ធសុវត្ថិភាពនិងបង្រាបការឆបោកនៅលើប្រព័ន្ធអ៊ីនធឺណេត។​

មុខងារសំគាល់មុខ
មុខងារសំគាល់មុខ

ច្បាប់ថ្មីមួយនេះបានប្រកាសកាលពីខែកញ្ញាកន្លងទៅនេះ ចំណែកប្រជាជនក្នុងប្រទេសក៏មានការព្រួយបារម្ភពីអត្តសញ្ញាណពិតរបស់ពួកគេដែលកំពុងកាន់កាប់ដោយរដ្ឋាភិបាល។ អ្នកប្រើប្រាស់មួយចំនួនបានសម្ដែងអារម្មណ៍ភ័យព្រួយថាអត្តសញ្ញាណពិតរបស់ពួកគេដូចជាឈ្មោះនិងអាស័យដ្ឋានអាចនឹងបែកធ្លាយ ហើយករណីចាប់ជំរិត និងការគំរាមកំហែងផ្សេងៗតាមរយៈទូរសព្ទនិងអ៊ីនធឺណេតអាចនឹងកើតមានផងដែរ។ មុខងារសំគាល់មុខគឺជាវិធីថ្មីសម្រាប់ឲ្យប្រព័ន្ធគ្រប់គ្រងធ្វើការអង្កេតនិងស្រង់ស្ថិតិពីអ្នកប្រើប្រាស់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T