បះសក់ចុងម៉ោងទៀតហើយ! ត្រឹម២ប្រកួត Mourinho ជួយ Spurs ឡើងមកកៀកចំណាត់ថ្នាក់ Top4 (មានវីដេអូ)

//s5.kh1.co/7c/7c648445f465233b4010aa2c3c4e942dc5d75e11.jpg
កីទ្បា

 ០១-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ Tottenham Hotspur បានបន្តរកបាន ៣ពិន្ទុក្នុងការប្រកួតសប្ដាហ៍ទី១៤ ក្រោយយកឈ្នះក្រុមភ្ញៀវ AFC Bournemouth ក្នុងលទ្ធផល៣ទល់នឹង២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Spurs និង Bournemouth
ការប្រកួតរវាង Spurs និង Bournemouth

Spurs ជាអ្នកបើកការនាំមុខមុន ៣គ្រាប់នៅក្នុងការប្រកួតតាមរយៈគ្រាប់បាល់របស់ Dele Alli ២គ្រាប់នៅនាទីទី២១ និង៥០ ខណៈមួយគ្រាប់ទៀតរកបានដោយខ្សែបម្រើ Moussa Sissoko នៅនាទី៦៩។

កីឡាកររបស់ Spurs អបអរគ្រាប់បាល់
កីឡាកររបស់ Spurs អបអរគ្រាប់បាល់

យ៉ាងណាមិញ នាំមុខ ៣-០ បានត្រឹមតែ៤នាទី Bournemouth រកបានគ្រាប់បាល់តាមពីក្រោយដោយកីឡាករ Harry Wilson នៅនាទី៧៣ ដោយការទាត់បាល់ពិន័យហ្វ្រីឃីគយ៉ាងល្អ មុននឹងគេបន្តរកបានមួយគ្រាប់ទៀតនៅក្នុងម៉ោងបន្ថែមវគ្គទី២។

កីឡាករ Harry Wilson ស៊ុតបាល់ហ្រ្វីឃីគ
កីឡាករ Harry Wilson ស៊ុតបាល់ហ្រ្វីឃីគ

នេះគឺជាជ័យជម្នះលើកទី២ហើយសម្រាប់លោក Jose Mourinho សម្រាប់ការដឹកនាំ Spurs ក្នុងក្របខណ្ឌ Premier League ដោយកាលពីសប្ដាហ៍មុនក្រុមរហស្សនាមមាន់ខ្នាយមាសបានយកឈ្នះ West Ham ២-៣។

គិតមកត្រឹមពេលនេះ Spurs កំពុងឈរនៅលេខ៥ ក្នុងតារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League មាន២០ពិន្ទុ ដោយ១៤ប្រកួត ឈ្នះ៥ ស្មើ៥ និងចាញ់៤៕

តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League
តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League
សូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖  
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T