អស្ចារ្យខ្លាំងណាស់! កម្ពុជា បានឡើងទៅជុំផ្ដាច់ព្រ័ត្រ AFC U-19 Championship ហើយ

//s5.kh1.co/dd/dda5bdc6c3cf5260e544a46ebe699e5ae7c2449f.jpg
កីទ្បា

 ០១-ធ្នូ-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

អាស៊ី៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា U-19 បានកក់កៅអីទៅលេងជុំផ្ដាច់ព្រ័ត្រពានរង្វាន់ 2020 AFC U-19 Championship ដែលប្រទេសអ៊ូសបេគីស្ថានធ្វើជាម្ចាស់ផ្ទះហើយ ក្នុងនាមជាក្រុមលេខ២ល្អ ទី៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយបញ្ចប់ការប្រកួតវគ្គជម្រុះក្នុងពូល A ដែលជាពូលចុងក្រោយកាលពីម្សិលមិញ ក្រុមដែលឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងពូលមួយនេះ គុយវ៉ែត មានត្រឹម ៥ពិន្ទុប៉ុណ្ណោះ។ ដូច្នេះកៅអីទៅលេងជុំផ្ដាច់ព្រ័ត្រក្នុងនាមជាក្រុមលេខ២ល្អ ទី៥គឺបានទៅលើកម្ពុជា។

ក្រុមលេខ២ ទាំង១១ពូល
ក្រុមលេខ២ ទាំង១១ពូល

នេះគឺជាប្រវត្តិសាស្រ្តលើកទី៤ ហើយដែលក្រុមកម្ពុជាអាចឡើងទៅលេងជុំផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ពានរង្វាន់មួយនេះតាំងពីបង្កើតមកដែល៣លើកមុននៅឆ្នាំ ១៩៦៣, ១៩៧២ និង ១៩៧៤។

គួរឲ្យដឹងដែរថា សម្រាប់ក្រុមទាំង១៦ ដែលបានឡើងទៅលេងជុំផ្ដាច់ព្រ័ត្រនៅអ៊ូសបេគីស្ថានរួមមាន អ៊ូសបេគីស្ថាន (ម្ចាស់ផ្ទះ), អ៊ីរ៉ាក់, កាតា, តាជីគីស្ថាន, អ៊ីរ៉ង់, បារ៉ែន, អារ៉ាប់ប៊ីសាអ៊ូឌីត, ម៉ាឡេស៊ី, អូស្រ្តាលី, កូរ៉េខាងត្បូង, ជប៉ុន, ឥណ្ឌូនេស៊ី, ឡាវ, វៀតណាម, យ៉េមែន, និងកម្ពុជា៕

ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ
ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T