Inter Milan រៀបគម្រោងចែចូវយកកំពូលខ្សែបម្រើ១រូបរបស់ Real Madrid នៅរដូវក្ដៅឆ្នាំក្រោយ

//s5.kh1.co/fb/fbc6d1e89f9ef091f1cc22f5855ee17808f7f293.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អ៊ីតាលី៖ យោងតាមប្រភពព័ត៌មានមួយក្នុងប្រទេសអ៊ីតាលីបានឲ្យដឹងថា ក្លិប ​Inter Milan បានរៀបគម្រោងចូលចែចូវយកខ្សែបម្រើប្រយុទ្ធសញ្ជាតិកូឡុំប៊ីរបស់ក្លិប Real Madrid កីឡាករ James Rodriguez នៅរដូវក្ដៅឆ្នាំក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ James Rodriguez
  កីឡាករ James Rodriguez

James ធ្លាប់មានទំនាក់ទំនងក្នុងការផ្ទេរមកកាន់ទឹកដីប្រទេសអ៊ីតាលីម្ដងរួចទៅហើយ ដោយក្លិប Napoli បានព្យាយាមដាក់សំណើចរចាយកខ្សែបម្រើរូបនេះ អំឡុងពេលទីផ្សារដោះដូរកីឡាករ កាលពីខែសីហាកន្លងទៅ ប៉ុន្តែកិច្ចព្រមព្រៀងបានបរាជ័យ ដោយសារការចរចាតម្លៃរវាងក្លិបទាំងពីរមិនត្រូវរូវគ្នា។

យ៉ាងណាមិញ ប្រភពព័ត៌មានមួយប្រទេសអេស្ប៉ាញបានអះអាងថា កីឡាករ James Rodriguez មានបំណងចង់ចាកចេញពីក្លិប Real Madrid នៅរដូវក្ដៅឆ្នាំក្រោយ ដោយគាត់ចង់ផ្លាស់ទៅចូលរួមជាមួយនឹងក្លិបនៅលីគកំពូលអ៊ីតាលី ឬលីគកំពូលបារាំង ជាជាងលេងនៅក្របខណ្ឌ Premier League ។

  កីឡាករ James Rodriguez
  កីឡាករ James Rodriguez

ជាមួយគ្នានេះដែរ កាសែត The Roman daily របស់ប្រទេសអ៊ីតាលីបានបញ្ជាក់ថាក្លិប Inter Milan នឹងព្យាយាមចាប់យកឱកាសនេះ ចុះកុងត្រាយកកីឡាករ James Rodriguez នៅខែមិថុនាឆ្នាំក្រោយ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា Real Madrid អាចនឹងទាមទារ៥០លានអឺរ៉ូ (ឬប្រហែល៥៥លានដុល្លារអាមេរិក) សម្រាប់ខ្សែបម្រើវ័យ២៨ឆ្នាំរូបនេះ។

កីឡាករ James Rodriguez
កីឡាករ James Rodriguez

គួរឲ្យដឹងថាកីឡាករ James Rodriguez បានមកចូលរួមជាមួយនឹង Real Madrid កាលពីឆ្នាំ២០១៤ ដោយបង្ហាញខ្លួនសរុបបានចំនួន ១២០ប្រកួត ស៊ុតបញ្ចូលទីបាន៣៧គ្រាប់និង Assists ឲ្យមិត្តរួមក្រុមបាន៤១ដង៕

ប្រភព៖ football-italia

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T