អាណិតគាត់ដែរ! ក្រោយត្រូវបានក្លិបបណ្ដេញចេញ លោក Unai Emery បានផ្ញើរសារយ៉ាងរំជួលចិត្តទៅកាន់អ្នកគាំទ្រ Arsenal ថា…

//s5.kh1.co/db/dbe1d697bd2ff126243f5d9df04814a6fabdf37b.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal បានបង្ហោះ លិខិតថ្លែងអំណរគុណរបស់អ្នកចាត់ការទូទៅលោក Unai Emry កាលពីថ្ងៃសុក្រ បន្ទាប់ពីលោកត្រូវបានក្លិបបណ្ដេញចេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងលិខិតនោះអតីតគ្រូបង្វឹកក្រុម Sevilla និង Paris Saint-Germain រូបនេះបានថ្លែងអំណរគុណដល់អ្នកគាំទ្រ ក៏ដូចជាកីឡាករនិងបុគ្គលិកទាំងអស់ថា៖

លោក Unai Emery
លោក Unai Emery

"ជូនចំពោះអ្នកគាំទ្រទាំងអស់ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នា ដែលបានជួយខ្ញុំឲ្យយល់និងទទួលអារម្មណ៍ដឹងពីភាពអស្ចារ្យរបស់ក្រុម Arsenal ។ជូនចំពោះអ្នកទាំងអស់គ្នា ដែលគាំទ្រពីគ្រប់ទិសទីជុំវិញពិភពលោក ទាំងអ្នកដែលមកគាំទ្រផ្ទាល់នៅកីឡដ្ឋាន Emirates និងអ្នកដែលបានរង់ចាំស្វាគមន៍ខ្ញុំក្រោយចប់ការប្រកួត មិនថាពេលភ្លៀង ឬពេលត្រជាក់ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំបានធ្វើការងារមួយនេះអស់ពីចិត្ត ជាមួយនឹងការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង។"

លោក Unai Emery បានបន្តទៀតថា៖

លោក Unai Emery
លោក Unai Emery

ខ្ញុំមិនដែលចង់បានអ្វីក្រៅពីសម្រេចលទ្ធផលល្អជូនទាំងអស់គ្នានោះទេ។ ក្នុងរយៈពេល១ឆ្នាំកន្លះនេះ វាពោរពេញទៅដោយអនុស្សាវរីយ៍ទាំងពេលវេលាអស្ចារ្យ និងពេលវេលាជូរចត់ ប៉ុន្តែវាមិនអាចកន្លងផុតសូម្បីតែ១ថ្ងៃដោយមិនឲ្យខ្ញុំឈប់គិតថា វាពិតជាសំណាងណាស់ដែលខ្ញុំមានឱកាសបានធ្វើការនៅក្លិបនេះ ជាមួយនឹងកីឡាកប្រកបដោយវិជ្ជាជីវៈ និងមានគុណភាពទាំងអស់នេះ។កីឡាករទាំងអស់តែងតែគោរពនឹងផ្ដល់កិត្តិយសដល់អាវដែលពួកគេពាក់។ ពួកគេស័ក្ដិសមនឹងទទួលបានការគាំទ្រពីអ្នកទាំងអស់គ្នា។

យ៉ាងណាមិញ លោក Emery ក៏បានទទួលការកោតសរសើរនឹងការដឹងគុណពីសំណាក់អតីតបុគ្គលិក និងបុគ្គលិកបច្ចុប្បន្ន រួមមានលោក Ivan Gazidis, Raul Sanllehi, Edu និង Vinai Venkatesham ។

គួរបញ្ជាក់ផងដែរថា លោក Emery បានចែកផ្លូវជាមួយនឹងក្លិបកាំភ្លើងធំ Arsenal កាលពីថ្ងៃសុក្រម្សិលមិញនេះ បន្ទាប់ពីលោកដឹកនាំក្រុមទទួលបរាជ័យក្រោមថ្វីជើងក្រុម Eintracht Frankfurt ក្នុងព្រឹត្តិការណ៍ UEFA Europa League កាលពីថ្ងៃព្រហស្បតិ៍ ដែលនេះជាការខកខានស្វែរកជ័យជម្នះជាលើកទី៧សម្រាប់ក្រុម Arsenal៕

https://s5.kh1.co/__image/w=650,h=287,q=100/ef/efb9312b218dffc34f5940b04dcbee30d3bf8f5e.png

ប្រភពbleacherreport

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T