សារ៉ាយ សក្ខណា រំភើបចិត្តចង់ហោះ ក្រោយពីបានដឹងពីភេទ កូនក្នុងផ្ទៃ (មានវីដេអូ)

//s5.kh1.co/1c/1c5e4e4fdddbcb3bf259c8edfbce765259525820.jpg
តារា & កម្សាន្ដ

 ៣០-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ បើគិតទៅ អ្នកនាង សារ៉ាយ សក្ខណា ដែលជាតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព បានចាកចេញពីប្រទេសកំណើត​​ ទៅកសាងជីវិតគ្រួសារ ពោរពេញដោយសុភង្គល ជាមួយស្វាមីលើទឹកដីប្រទេសអាមេរិក អស់ជាច្រើនឆ្នាំមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ទោះជា​ តារាស្រីរូបនេះ បានចាកឆ្ងាយពី វិស័យសិល្បៈបែបណាក្ដី ក៏នៅតែធ្វើឲ្យហ្វេនៗ ទាំងអស់ចាំតាមដានពី សកម្មភាពប្រចាំថ្ងៃ ជាពិសេសជីវិ​តគ្រួសារដ៏មានក្ដីសុខ ត្រូវបានស្វាមីចេះយល់ចិត្ត ថ្នាក់ថ្នមមិនឲ្យទាស់ចិត្តទេ។

អ្វីដែលកាន់តែពិសេស ជាងនេះទៅទៀតនោះគឺ សារ៉ាយ សក្ខណា កំពុងពរពោះ កូនទី២ក្នុងផ្ទៃ ដោយមិនប្រាកដពីភេទនោះឡើយ ធ្វើឲ្យសមីខ្លួន និងប្រិយមិត្តទន្ទឹងរង់ចាំ ចង់ដឹងយ៉ាងខ្លាំង។ស្រាប់តែ មកដល់ថ្ងៃនេះ សារ៉ាយ សក្ខណា បានបង្ហោះវីដេអូមួយ ដោយបង្ហាញពី ភេទកូនក្នុងផ្ទៃ ជាមួយក្រុមគ្រួសារ ក្នុងអារម្មណ៍រំភើបណាស់។

បន្ថែមពីនេះ តាមរយៈវីដេអូនោះដែរ គេឃើញថា តារាស្រីរូបនេះ បង្ហាញអារម្មណ៍រីករាយ និងរំភើបចិត្តចង់ហោះ ក្រោយពីបានដឹងថា កូនក្នុងផ្ទៃជាកូនប្រុស ធ្វើឲ្យនាងសប្បាយចិត្តខ្លាំងណាស់។

ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម មានអ្នកគាំទ្រទាំងអស់បញ្ចេញមតិ ចូលរួមអបអរសាទរដល់រូបនាងគ្រប់គ្នា និងចាំមើលថា កូនប្រុសរបស់នាង នឹងមានមុខមាត់គួរឲ្យខ្នាញ់កម្រិតណា៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖​

 សារ៉ាយ សក្ខណា 
 សារ៉ាយ សក្ខណា 
 សារ៉ាយ សក្ខណា 
 សារ៉ាយ សក្ខណា 
 សារ៉ាយ សក្ខណា  និងក្រុមគ្រួសារ
 សារ៉ាយ សក្ខណា  និងក្រុមគ្រួសារ
 សារ៉ាយ សក្ខណា  និងក្រុមគ្រួសារ
 សារ៉ាយ សក្ខណា និងក្រុមគ្រួសារ
សារ៉ាយ សក្ខិណា បង្ហាញអារម្មណ៍រំភើប
សារ៉ាយ សក្ខិណា បង្ហាញអារម្មណ៍រំភើប
សារ៉ាយ សក្ខិណា បង្ហាញអារម្មណ៍រំភើប
សារ៉ាយ សក្ខិណា បង្ហាញអារម្មណ៍រំភើប
សារ៉ាយ សក្ខណា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T