ក្រោយលេចឮដំណឹងថាក្រុម Arsenal ចង់បានលោក Brendan Rodgers ទៅដឹកនាំបន្តពីលោក Unai Emery ពេលនេះគ្រូបង្វឹកក្រុម Leicester រូបនេះបានចេញមកបកស្រាយភ្លាមៗថា…!

//s5.kh1.co/d1/d1c1adfc1e9de4e73e0d3175788c5e82314dc17b.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ យោងតាមប្រភពព័ត៌មានមួយក្នុងប្រទេសអង់គ្លេសបានឲ្យដឹងថា គ្រូបង្វឹកក្រុម Leicester City លោក Brendan Rodgers ជាគោលដៅធំបំផុតរបស់ក្លិបកាំភ្លើងធំ Arsenal  ក្នុងការជំនួសដំណែងលោក Unai Emery ដែលត្រូវបានក្លិបបណ្ដេញចេញកាលពីថ្ងៃសុក្រម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Brendan Rodgers
  លោក Brendan Rodgers

មូលហេតុធំបំផុត ដែលគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានបណ្ដេញចេញគឺដោយសារតែលោកដឹកនាំក្រុមមិនអាចស្វែងរកជ័យជម្នះបានក្នុង៧ប្រកួតចុងក្រោយ ទន្ទឹមនឹងនេះលោក Brendan Rodgers កំពុងដឹកនាំក្រុមបានល្អ ដោយបច្ចុប្បន្នក្រុម Leicester កំពុងឈរចំណាត់ថ្នាក់លេខ២ក្នុងក្របខណ្ឌ Premier League ដោយពួកគេស្វែងរកជ័យជម្នះបានចំនួន៩ដង ក្នុងចំណោម១៣ប្រកួតកន្លងទៅ។

លោក Unai Emery 
លោក Unai Emery 

លោក Rodgers បានធ្វើការឆ្លើយតបភ្លាមៗទៅកាន់ព័ត៌មានចចាមអារ៉ាមទាំងនោះថា៖

វាជារឿងធម្មតាដែលមានទំនាក់ទំនងជាមួយក្លិបនេះក្លិបនោះ។ ប្រសិនបើយើងព្រម អ្នកទាំងនោះនឹងយកយើងចេញពីអ្វីដែលយើងកំពុងពេញចិត្តធ្វើ តែបើសិនជាយើងមិនព្រម វានឹងមិនមានបញ្ហាអ្វីនោះទេ។ពួកយើងកំពុងស្ថិតក្នុងចំណុចចាប់ផ្ដើមមួនៅទីនេះ (Leicester)។ ទំនាក់ទំនងខ្ញុំរវាងមនុស្សនៅទីនេះនិងកីឡាករទាំងអស់គឺពិតជាខ្លាំង។ ពួកយើងគិតថា ពួកយើងកំពុងចាប់ផ្ដើមធ្វើរឿងដ៏គួរឲ្យរំភើបមួយ។

  លោក Brendan Rodgers
  លោក Brendan Rodgers

លោក Rodgers បានបន្តទៀតថា៖

Arsenal គឺជាក្លិបដ៏អស្ចារ្យ។ ជាក្លិបអស្ចារ្យមួយក្នុងចំណោមក្លិបផ្សេងទៀតក្នុងប្រទេសនេះ។ ប្រសិនបើប្រជាជននៅ Arsenal សម្រចប្ដូរលោក Unai ចេញ ខ្ញុំប្រកដណាស់ថាពួកគេនឹងមានគំនិតថាអ្នកណាដែលពួកគេចង់នាំចូលមកជំនួស។ វាជាការខកចិត្តនៅពេលដែលគ្រូបង្វឹកបាត់បង់ការងារ។ លោក Unai បានបង្ហាញពីសម្ថភាពរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ខ្ញុំមានការអាណិតអាសូរចំពោះគាត់៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T