ការ​សម្រេច​កាម​ដោយ​ខ្លួនឯង ឬដែល​គេ​ហៅ​កាត់ថា «ជួយ​ខ្លួនឯង» គឺជា​ប្រធានបទដ៏​រសើប ហើយ​មនុស្សភាគ​ច្រើន​មិន​សូវនិយាយ​ពីវា​នោះទេ ទោះបីជា​ការ​សិក្សា​បានបង្ហាញ​ថា មនុស្ស​ជាច្រើន​ ទាំងស្រីទាំងប្រុស បាន​អនុវត្ត​វា ជា​ហេតុ​នាំឲ្យ​មាន​ការ​យល់ច្រលំជាច្រើន។ ទាំងនេះ​គឺជាការ​យល់ខុស​មួយ​ចំនួន ដែល​ត្រូវ​បាន​បកស្រាយ​ដោយ​អ្នកជំនាញ។ 

១. វា​ធ្វើឲ្យ​ខូចប្រដាប់ភេទ

ទាំង​បុរសនិង​ស្រ្តី​ដែល​សម្រេច​កាមដោយ​ខ្លួនឯងដោយ​ធម្មតាៗ (ប្រើដៃឬឧបករណ៍ផ្លូវភេទ) មិន​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាពប្រដាប់ភេទរបស់​ពួកគេនោះឡើយ។ ដោយ​សារតែ​មាន​មុខងារ​បន្តពូជ ប្រដាប់​ភេទ​បាន​វិវត្តន៍ទៅតាម​វ័យ ក្លាយជា​សរីរាង្គដ៏រឹងមាំ។ ក៏ប៉ុន្តែ ក៏មាន​ការប្រឈម​ខ្លះដែរចំពោះជំងឺស្បែក ជា​ពិសេស​គឺការកកិត ដូច្នេះ​ហើយ​ការ​ប្រើប្រាស់​ទឹករំអិល​ត្រូវ​បានណែនាំ។ 

២. វា​បង្ក​ឲ្យ​កើតជំងឺផ្លូវចិត្ត

មិនពិត​ដូច្នេះនោះឡើយ។ ក្រុម​អ្នកជំនាញ​សុខភាពស្ទើតែទាំងអស់​បានអះអាងថា ការ​សម្រេចកាម​ដោយ​ខ្លួនឯងគឺជា​រឿងធម្មតា និងជា​ការ​ដោះស្រាយ​ចំណង់ផ្លូវភេទដ៏មាន​សុវត្ថិភាព​បំផុត និង​មិនបង្កជា​បញ្ហាផ្លូវចិត្ត​អ្វី​នោះឡើយ។ ការញៀននឹងវាក៏មិនខុស​ពី​ការ​ញៀនលេងហ្គែម ឬមើលទូរទស្សន៍ដែរ។ 

៣. វា​ធ្វើ​ឲ្យ​បុរសឈប់ចេញ​ទឹកកាម

នេះ​គឺ​ជា​ការ​យល់ខុស​ទាំងស្រុង! ពុំ​មាន​ការ​កំណត់ថា បុរស​អាច​ចេញទឹកកាម​បាន​ប៉ុន្មាន​ដង​ក្នុងជីវិត​នោះឡើយ។ លិង្គ និង​ក្រពេញ​ប្រូស្តាតរបស់​បុរស​នៅ​តែ​បន្ត​ផលិត​ទឹកកាម​រហូត។ ការ​ចេញ​ទឹក​កាម​តិចឬច្រើន​អាស្រ័យ​ទៅ​លើ​អារម្មណ៍​របស់​បុរស។ 

៤. វា​គឺ​ជា​ការ​អនុវត្ត​ខុស​ឆ្គងនៅ​ពេ​លដែល​អ្នក​មាន​គូរួច

យុវជនជា​ច្រើន​ឈប់​ជួយ​ខ្លួនឯង ព្រោះ​តែ​ការ​គាបសង្កត់​ពីមនុស្សធំ ដែល​ភាគច្រើន​គិត​ថា មិនត្រូវ​ធ្វើបែបនេះនៅ​ពេល​ដែល​មានដៃគូ ឬរៀបការ​រួច​នោះទេ។ អារម្មណ៍ជួយខ្លួនឯង និង​អារម្មណ៍​នៅពេល​រួមភេទជាមួយ​ដៃគូ គឺជា​អារម្មណ៍ពីរខុស​គ្នា ប្រៀបដូចជា​អារម្មណ៍​ពេលមើលកុន និង​មើលទូរទស្សន៍ដូច្នេះដែរ៕ប្រភព៖ Psychology 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ផ្លូវភេទ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]