ចឹងសោះ! មូលហេតុដែលម្ចាស់ក្លិប Arsenal សម្រេចចិត្តបណ្ដេញលោក Unai Emery ចេញគឺដោយសារ…

//s5.kh1.co/c6/c649435d93b8fd9dcd0cc4ea97ace10d522de1aa.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Unai Emery ត្រូវបានក្លិបកាំភ្លើងធំ​ Arsenal បណ្ដេញចេញកាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រោយដឹកនាំក្រុមចាប់ផ្ដើមរដូវកាលថ្មីមិនបានល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Unai Emery 
  លោក Unai Emery 

ម្ចាស់ក្លិប Arsenal លោក Josh Kroenke បានពន្យល់ពីមូលហេតុដែលក្លិបសម្រេចចិត្តបណ្ដេញលោក Unai Emery ចេញគឺដោយសារគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ដឹកនាំក្រុមមិនស្គាល់ពាក្យថាឈ្នះក្នុងរយៈពេល៧ប្រកួតចុងក្រោយ។

លោក Josh Kroenke
លោក Josh Kroenke

ប្រកួតចុងក្រោយរបស់លោក Emery គឺដឹកនាំក្រុម​ Arsenal ចាញ់ក្រុម  Eintracht Frankfurt ១ទល់នឹង២ នៅកីឡដ្ឋាន Emirate Stadium ក្នុងព្រឹត្តិការណ៍ Europa League កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

ម្ចាស់ក្លិប Arsenal លោក Josh Kroenke បានមានប្រសាសន៍ថា៖

"ពួកយើងសូមអរគុណដោយស្មោះទៅដល់លោក Unai និង និងសហសេវិករបស់គាត់ ដែលបានខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យក្លិបមួយនេះត្រលប់មកមានការប្រកួតប្រជែងក្នុងកម្រិតមួយដែលពួកយើងរំពឹងទុកនិងត្រូវការ។ ពួកយើងសូមជូនពរដល់លោក Unai និងក្រុមការងាររបស់គាត់ឲ្យជោគជ័យនាពេលអនាគត។"

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នលោក Freddie Ljungberg ដែលជាគ្រូបង្វឹកក្រុមយុវជនអាយុក្រោម២៣ឆ្នាំរបស់ក្រុម Arsenal ត្រូវបានតែងតាំងឲ្យមកដឹកនាំក្រុមឈុតធំជាបណ្ដោះអាសន្នបន្ទាប់ពីលោក Unai Emery៕

លោក Freddie Ljungberg
លោក Freddie Ljungberg

ប្រភពexpress

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T