Steven Gerrard៖ ១០០ភាគរយ! កីឡាករឆ្នើមរូបនេះស័ក្ដិសមនឹងឈ្នះពាន Ballon d’Or ជាង Messi

//s5.kh1.co/de/de65b2d6eefc860cc8a1843b8642ca060c32ade2.jpg
កីទ្បា

 ២៩-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ហូឡង់៖ វីរបុរសក្លិបហង្សក្រហម Liverpool លោក Steven Gerrard បានយល់ឃើញថាខ្សែការពារកណ្ដាលសញ្ជាតិហូឡង់កីឡាករ Virgil van Dijk ស័ក្ដិសម ក្នុងការឈ្នះពាន Ballon d’Or ឆ្នាំ២០១៩ ជាងកីឡាករឆ្នើម Lionel Messi។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Virgil van Dijk
  កីឡាករ Virgil van Dijk

លោក Steven Gerrard បច្ចុប្បន្នជាគ្រូបង្វឹកក្រុម Rangers ដែលជាក្រុមធំមួយនៅលីគកំពូលប្រទេសស្កុតឡេន។

អំឡុងពេលសន្និសីទកាសែតក្រោយក្រុម​ Rangers ប្រកួតស្មើ ២-២ទល់នឹងក្រុម Feyenood ក្នុងក្របខណ្ឌ Europa League កាលពីម្សិលមិញ អ្នកកាសែតបានសួរទៅកាន់លោក Steven Gerrard ថា “Van Dijk ស័ក្ដិសមឈ្នះពាន Ballon d’Or ដែរឬទេ?” លោក Gerrard បានឆ្លើយតបថា៖

លោក Steven Gerrard 
លោក Steven Gerrard 

"មែនហើយ ១០០ ភាគរយ។ ជាក់ស្ដែងខ្ញុំជាអ្នកគាំទ្រលេខ១របស់​ Messi ។ខ្ញុំស្រលាញ់កីឡាកររូបនេះ ទាំងរបៀបនៃការស៊ុតនិង Assists ពេលដែលគាត់ប្រកួត។ ប៉ុន្តែប្រសិនបើអ្នកនិយាយពីកីឡាករដែលបង្ហាញទម្រង់លេងល្អពេញមួយឆ្នាំ​ បង្កកំហុសតិចរាល់ការប្រកួត ហើយអាចជួយក្រុមឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប មានន័យថាកីឡាកររូបនោះស័ក្ដិសមនឹងឈ្នះពាន Ballon d’Or។"

គួររម្លឹកផងដែរថាការប្រកាសលទ្ធផលអ្នកឈ្នះពានរង្វាន់ Ballon d'Or ឆ្នាំ២០១៩ នឹងធ្វើឡើងនៅទីក្រុងប៉ារីស ថ្ងៃទី២ខែធ្នូខាងមុខនេះ៕

ប្រភព៖ foxsports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T