ខ្សែបម្រើ Roma ម្នាក់បានរងរបួសបែកក្បាល ដោយសារការគប់កាក់របស់អ្នកគាំទ្រ កាលពីយប់មិញ (មានវីដេអូស្ដែងៗ)

//s5.kh1.co/fd/fde23c6e045e4b32303eb7db9976c292efb6c649.jpg
កីទ្បា

 ២៩-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

តួកគី៖ ខ្សែបម្រើរបស់ Roma កីឡាករ Lorenzo Pellegrini បានរងរបួសបែកក្បាលដោយសារត្រូវបានអ្នកគាំទ្ររបស់ក្រុម Istanbul Basaksehir គប់កាក់មកលើរូបគេ អំឡុងការប្រកួតរវាង Roma និង Istanbul Basaksehir ក្នុងពានរង្វាន់ Europa League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lorenzo Pellegrini របួស
កីឡាករ Lorenzo Pellegrini របួស
កីឡាករ Lorenzo Pellegrini របួស
កីឡាករ Lorenzo Pellegrini របួស

Pellegrini បានហូរឈាម បន្ទាប់ពីកំពុងរង់ចាំទាត់បាល់ចេញពីជ្រុង ក៏ត្រូវអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះគប់កាក់មកចំក្បាល ដោយមិនដឹងថាមកពីមូលហេតុអ្វីនោះទេ។ ភ្លាមៗនោះខ្សែបម្រើរូបនេះត្រូវបានគ្រូពេទ្យពិនិត្យ និងរុំរបួសដើម្បីបន្តការប្រកួតបានបន្តិច មុននឹងផ្លាស់ត្រូវផ្លាស់ប្ដូរចេញ ដើម្បីរក្សាស្ថានភាពនៅលើទីលាន។

កីឡាករ Lorenzo Pellegrini របួស
កីឡាករ Lorenzo Pellegrini របួស

គួរឲ្យដឹងដែរថា លទ្ធផលបញ្ចប់ការប្រកួត ៩០នាទី ក្រុមភ្ញៀវ Roma រកបាន ៣ពិន្ទុបន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះ Istanbul Basaksehir ដោយលទ្ធផល ០ទល់នឹង៣៕

ចង់ឃើញថា Pellegrini ត្រូវគេគប់យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T