លេចការគាំទ្របទ «ស្រលាញ់អូនដល់កាន់ឈើច្រត់» ខ្លាំង ជ័យ សុវ៉ាត នាំប្អូនស្រីថត MV នៅកូរ៉េទៀត!

//s5.kh1.co/47/4729e5b7544dee820d70575b8c3744a66edef7f8.jpg
តារា & កម្សាន្ដ

 ២៩-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត បានធ្វើឲ្យអ្នកគាំទ្រពេញចិត្តខ្លាំងនឹងស្នាដៃបទចម្រៀង «ស្រលាញ់អូនដល់កាន់ឈើច្រត់»។ តម្រូវចិត្តអ្នកគាំទ្របន្ថែម តារារូបនេះបានដឹកដៃប្អូនស្រីខ្លួនឯង ថតបទចម្រៀងមួយនេះនៅលើទឹកដីនៃប្រទេសកូរ៉េថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក ជ័យ សុវ៉ាត
  លោក ជ័យ សុវ៉ាត

បទចម្រៀងថ្មីៗរបស់ ជ័យ សុវ៉ាត ជាច្រើនបទក្នុងផលិតកម្មសាន់ដេជាបន្តបន្ទាប់ ទទួលបានការពេញចិត្តខ្លាំងពីយុវវ័យ។ តារារូបនេះក៏ត្រូវបានក្រុមការងារផលិតកម្មវិធីសិល្បៈនៅប្រទេសកូរ៉េពេញចិត្ត និងអញ្ជើញផ្តល់កិត្តិយសក្នុងនាមជាតារាចម្រៀងពីកម្ពុជា ចូលរួមច្រៀងក្នុងព្រឹត្តិការណ៍តូចធំនានាជាបន្តបន្ទាប់។

ឆ្លៀតពីការចេញច្រៀងតារារូបនេះ ក៏បាននាំក្រុមគ្រួសារចេញទៅកម្សាន្តនៅទីនោះផងដែរ។ អ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលគឺលោកបានបង្ហាញមុខនារីម្នាក់នៅលើបណ្តាញសង្គមរហូតធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងផងដែរ។ តារារូបនេះលើកឡើងថា នារីស្រស់សោភារូបនោះមានឈ្មោះកញ្ញា ហេង ស្រីណែត ជាប្អូនស្រីពៅ។

  កញ្ញា ហេង ស្រីណែត ប្អូនស្រីពៅលោក ជ័យ សុវ៉ាត
  កញ្ញា ហេង ស្រីណែត ប្អូនស្រីពៅលោក ជ័យ សុវ៉ាត

លោកថា គ្រានោះលោកបានចេញទៅសម្តែងច្រៀងរាំនៅកូរ៉េ ហើយលោកក៏បានឆ្លៀតពេលទំនេរខ្លះ ក៏បានសម្តែងបទចម្រៀង «ស្រលាញ់អូនដល់កាន់ឈើច្រត់» ថ្មីបែបនៅកូរ៉េមួយបន្ថែមទៀតតម្រូវចិត្តអ្នកគាំទ្រ។

លោកថា នេះគឺជារសជាតិថ្មី និងការសម្តែងរួមគ្នាលើកដំបូងជាមួយប្អូនស្រី ហើយបើទោះបីនាងមិនមែនជាសិល្បករអាជីព ប៉ុន្តែលោកយល់ថានាងអាចសម្តែងបានល្អច្រើន ហើយរំពឹងថានឹងទទួលបានការពេញចិត្តជាថ្មីពីអ្នកគាំទ្រលោក។ បទចម្រៀងនេះនឹងចេញផ្សាយជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។ ហើយលោកបញ្ជាក់ទៀតថា ពិតជាប្លែកដែលបានផ្តិតយកទេសភាពស្រស់ត្រកាលនៅលើទឹកនៃប្រទេសកូរ៉េចែកជូនទស្សនិកជនទស្សនា៕

ទស្សនារូបភាពខាងក្រោម៖ 

 លោក ជ័យ សុវ៉ាត
 លោក ជ័យ សុវ៉ាត
 លោក ជ័យ សុវ៉ាត
 លោក ជ័យ សុវ៉ាត
  កញ្ញា ហេង ស្រីណែត ប្អូនស្រីពៅលោក ជ័យ សុវ៉ាត
  កញ្ញា ហេង ស្រីណែត ប្អូនស្រីពៅលោក ជ័យ សុវ៉ាត
  កញ្ញា ហេង ស្រីណែត ប្អូនស្រីពៅលោក ជ័យ សុវ៉ាត
កញ្ញា ហេង ស្រីណែត ប្អូនស្រីពៅលោក ជ័យ សុវ៉ាត
  កញ្ញា ហេង ស្រីណែត ប្អូនស្រីពៅលោក ជ័យ សុវ៉ាត
កញ្ញា ហេង ស្រីណែត ប្អូនស្រីពៅលោក ជ័យ សុវ៉ាត
 រូបភាពលោក ជ័យ សុវ៉ាត នៅប្រទេសកូរ៉េ
 រូបភាពលោក ជ័យ សុវ៉ាត នៅប្រទេសកូរ៉េ
 រូបភាពលោក ជ័យ សុវ៉ាត នៅប្រទេសកូរ៉េ
 រូបភាពលោក ជ័យ សុវ៉ាត នៅប្រទេសកូរ៉េ
 រូបភាពលោក ជ័យ សុវ៉ាត នៅប្រទេសកូរ៉េ
 រូបភាពលោក ជ័យ សុវ៉ាត នៅប្រទេសកូរ៉េ
ជ័យ សុវ៉ាត
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T