រន្ធត់ចិត្ត! ស្មាននិយាយលេង មានអីបុរសម្នាក់ដែលជាហ្វេនរបស់ Goo Hara សុខចិត្តធ្វើអត្តឃាតសម្លាប់ខ្លួន តាមIdol ដែរ

//s5.kh1.co/22/22b623777d9e6e3b19d5e88fb9ec53b9ddfe7a18.jpg
តារា & កម្សាន្ដ

 ២៩-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ បើទោះជា រឿងរ៉ាវដ៏រន្ធត់មួយ ផ្អើលពេញបណ្ដាញសង្គម ពាក់ព័ន្ធនឹងមរណភាពរបស់នាង Goo Hara ដែលជាអតីតសមាជិកក្រុមKara ដោយនាងបានសម្រេចចិត្ត ធ្វើអត្តឃាតសម្លាប់ខ្លួនក្នុងផ្ទះ បានកន្លងផុតជាច្រើនថ្ងៃ រួចមកហើយក៏ដោយ តែមរណភាពរបស់នាង នៅជាប្រធានបទដ៏ក្ដៅគគុក ក្នុងបណ្ដាញសង្គមដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ អ្វីដែលកាន់តែរន្ធត់ ជាងនេះទៅទៀតនោះគឺ ស្រាប់តែលេចលឺដំណឹងមកថា មានហ្វេនមួយរូប ដែលជាអ្នកគាំទ្រផ្គាប់មុខរបស់ Goo Hara បានសម្រេចចិត្តសម្លាប់ខ្លួនតាមIdolខ្លួន ធ្វើឲ្យមិត្តៗក្នុងបណ្ដាញសង្គម ភ្ញាក់ផ្អើលខ្លាំងណាស់។

លើសពីនេះ យោងតាមប្រភពមួយបានបញ្ជាក់ថា មុនពេលដែលអ្នកគាំទ្រ ជនជាតិថៃរូបនេះ បានដាច់ចិត្តសម្លាប់ខ្លួន រូបគេបានចូលមក បញ្ចេញមតិជុំវិញ ការស្លាប់របស់Hara ថា នឹងសម្លាប់ខ្លួនតាម​Hara ដែរ ស្រាប់តែមានអ្នកមកឌឺដងថា នេះជារឿងលេងសើចទៅវិញ។

ទីបំផុត បុរសដែលជាហ្វេនរបស់ Hara ពិតជាបានបញ្ចប់ជីវិតខ្លួនឯងមែន ធ្វើឲ្យអ្នកដែលគិតថាជារឿងលេងសើចបានភ្លឺភ្នែក និងសល់តែភាពសោកស្ដាយប៉ុណ្ណោះ៕

Hara
Hara
Hara
Hara
សារដែលហ្វេនរូបនោះ បានបង្ហោះមុនពេលស្លាប់
សារដែលហ្វេនរូបនោះ បានបង្ហោះមុនពេលស្លាប់
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T