Real Madrid ត្រៀមកញ្ចប់ទឹកប្រាក់ ៧៣លានផោនបូកជាមួយនឹងកីឡាករឆ្នើម២រូប ជាថ្នូរប្ដូរយក Pogba នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ

//s5.kh1.co/fb/fb90f57fd79ff10508670154714c3d744f82ec73.jpg
កីទ្បា

 ២៩-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថាបានត្រៀមកញ្ចប់ទឹកប្រាក់៧៣លានផោន (ឬប្រហែល៩៣លានដុល្លារអាមេរិក)​ បូករួមជាមួយនឹងកីឡាករឆ្នើម២រូបរួមមានកីឡាករ Mariano Diaz និង James Rodriguez ជាថ្នូរប្ដូរយកខ្សែបម្រើសញ្ជាតិបារាំងកីឡាករ Paul Poga ពីក្លិបបិសាចក្រហម Manchester United។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Mariano Diaz និង James Rodriguez 
កីឡាករ Mariano Diaz និង James Rodriguez 

កីឡាករ Paul Pogba បង្ហាញខ្លួនក្នុងក្របខណ្ឌ Premier League បានតែ៥ប្រកួតប៉ុណ្ណោះ ក្នុងរដូវកាលនេះ បន្ទាប់ពីជួបបញ្ហារបួសក.ជើងកាលពីខែកញ្ញា ដោយក្លិបរំពឹងថារូបគេនឹងអាចត្រឡប់មកហ្វឹកហាត់បានក្នុងសប្ដាហ៍នេះវិញ។

ហើយកាលពីពេលថ្មីនេះៗ គេហទំព័រ Cope បានបញ្ជាក់ថាខ្សែបម្រើរូបនេះបានបដិសេធមិនចូលប្រកួត ដោយមានបំណងចង់ផ្ទេរទៅលេងឲ្យលោក Zinedine Zidane នៅកីឡដ្ឋាន Santiago Bernabeu។

កីឡាករ Paul Poga 
កីឡាករ Paul Poga 

យ៉ាងណាមិញដោយយោងតាមកាសែត​ The Mirror បានឲ្យដឹងថាប្រធានក្លិប Real Madrid លោក Florentino Perez កំពុងត្រៀមកញ្ចប់ទឹកប្រាក់ប្រមាណ ៧៣ លានផោនសម្រាប់ Paul Pogba លើសពីនេះ Real ក៏នឹងបូកបញ្ចូលកីឡាករ ២រូប ក្នុងកិច្ចព្រមព្រៀងនេះផង។

រួមមានកីឡាករ James Rodriguez ដែលបង្ហាញទម្រង់លេងល្អអំឡុងពេលលេងឲ្យក្លិប Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល២ឆ្នាំមុន ដោយបង្ហាញខ្លួនបាន៩ប្រកួតនិង ស៊ុតបញ្ចូលទីបាន១គ្រាប់ក្នុងរដូវកាលនេះ មួយវិញទៀតរូបគេក៏មានទំនាក់ទំនងខ្លាំងក្នុងការផ្ទេរមកកាន់ក្លិបនៅ Premier League ជាយូរណាស់មកហើយ។

កីឡាករ James Rodriguez 
កីឡាករ James Rodriguez 

 ចំណែកឯកីឡាករ១រូបទៀតនោះគឺខ្សែប្រយុទ្ធ Mariano Diaz ដែលមិនសូវមានឱកាសលេងក្រោមការដឹកនាំរបស់លោក Zidane ដោយក្នុងរដូវកាលនេះរូបគេមិនទាន់បានចូលលេងនៅឡើយទេសូម្បីតែ១ប្រកួត៕

  កីឡាករ Mariano Diaz
  កីឡាករ Mariano Diaz

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T