​គំនូរក្នុងរូងភ្នំដែលមានអាយុកាល ៥០០០ឆ្នាំ​ ត្រូវបានរកឃើញនៅប្រទេសអេស្ប៉ាញ (មានវីដេអូ)

//s5.kh1.co/52/52649e2de56e6865ec6ac9a22b5e846b2cb9afa0.jpg
បច្ចេកវិទ្យា

 ២៩-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ​គំនូរទាំងនេះត្រូវបានគេរកឃើញកាលពីមួយឆ្នាំមុន ប៉ុន្តែវាត្រូវការចំណាយពេល១២ខែចុងក្រោយ ដើម្បីឱ្យអ្នកជំនាញ​សិក្សាឲ្យកាន់តែច្បាស់ពីប្រភពដើមរបស់វា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាត្រូវបានគេរកឃើញនៅទៅក្រុង Alburquerque នៃតំបន់ Extremadura ដែលជាតំបន់មួយរបស់អេស្ប៉ាញនៅជិតព្រំដែន​ព័រទុយហ្កាល់។

រូបគំនូរក្នុងគុហាមុនៗ ត្រូវបានគេរកឃើញនៅក្នុងទីតាំងនេះ ដែលធ្វើឱ្យវាក្លាយជាកន្លែងសំខាន់សម្រាប់អ្នកស្រាវជ្រាវ និងអ្នកប្រាជ្ញធ្វើការសិក្សាបន្ថែម។ ឈ្មោះដែលអ្នកបុរាណវិទ្យាដាក់ឲ្យរូបគំនូរក្នុងគុហាទាំងនេះគឺ “ Parietal art ” ដែលមានន័យថា ជាស្នាដៃសិល្បៈដែលបានធ្វើនៅលើជញ្ជាំង រូងភ្នំ ឬដុំថ្មធំៗ ។

គំនូរទាំងនេះត្រូវបានគេរាយការណ៍ថា បានឃើញដោយអ្នកដែលរស់នៅក្នុងតំបន់នោះ ខណៈពេលដែលគេកំពុងដើររុករកផ្នូរបុរាណ។ វាហាក់បីដូចជារូបព្រួញហើយមានលាបពណ៌ក្រហមពា្រលៗ ។

កាលពីដើមឆ្នាំនេះក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាន Kurchatov នៅទីក្រុងមូស្គូបានរកឃើញថា សិល្បករពីសម័យកាលនេះដឹងពីរបៀបប្រើប្រាស់ធាតុគីមីវិទ្យា ដើម្បី​រចនាវាឲ្យកាន់តែស្រស់ស្អាត។

លោក Roman Senin ប្រធានផ្នែកស្រាវជ្រាវ​នៅវិទ្យាស្ថាន Kurchatov បានប្រាប់កាសែត The Siberian Times ថា ការស្រាវជ្រាវរបស់គាត់បានបង្ហាញថា ពណ៌ដែលត្រូវបានប្រើនៅក្នុងគំនូរគឺជា “ ផលិតផលដែលបានទទួលបានពីការដុតកំដៅ ” ។

គាត់បានបន្តទៀតថា "និយាយឱ្យចំទៅសិល្បករដំបូងបានដុតវាក្នុងសីតុណ្ហភាពជាក់លាក់មួយដើម្បីទទួលបានពណ៌ដែលគេត្រូវការ" ៕

ទិដ្ឋភាពនៃ​រូបគំនូរក្នុងគុហាដែលមានអាយុកាល ៥០០០ ឆ្នាំ​

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T