Blink Blink ត្រៀមខ្លួនទៅ YG ប្រកាសថា BLACKPINK នឹង Comeback ដើមឆ្នាំក្រោយហើយ

//s5.kh1.co/12/122550ece87c2c498bcf432749d19381c7601bf9.jpg
តារា & កម្សាន្ដ

 ២៩-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ក្រោយពីរង់ចាំការចេញបទចម្រៀងរបស់ ក្រុម​BLACKPINK នៅពេលនេះ អ្នកគាំទ្រអាចនឹងរំភើបចិត្តបានហើយ ក្រោយពីលេចលឺដំណឹងថាក្រុមចម្រៀងនារីនេះ នឹងធ្វើការ Comeback ក្នុងពេលឆាប់ៗខាងមុខនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្អែកតាមសេចក្តីរាយការណ៍ កាលពីព្រឹកថ្ងៃទី២៩នេះ បានឲ្យដឹងថាបច្ចុប្បន្នក្រុម BLACKPINK កំពុងតែថតបទចម្រៀងថ្មីរបស់ខ្លួន ដែលនឹងត្រូវចេញជាផ្លូវការនៅដើមឆ្នាំ២០២០។ ម៉្យាងវិញទៀត ចំពោះព័ត៌មាននេះ ក៏ត្រូវបានបញ្ជាក់ពីផលិតកម្ម YG Entertainment បែបនេះថា៖

 “ពិតប្រាកដណាស់ ដែលសមាជិកក្រុម BLACKPINK កំពុងតែថតបទថ្មីមួយចំនួន សម្រាប់អាល់ប៊ុមថ្មីរបស់ពួកគេ”។

ទោះជាយ៉ាងណាក្តី ចំពោះថ្ងៃជាក់លាក់ក្នុងការ Comeback នេះ មិនត្រូវបានកំណត់ និងបញ្ជាក់ពីផលិតកម្មនោះទេ ក៏ប៉ុន្តែពួកគេគ្រាន់តែបង្ហើបថា នៅដើមឆ្នាំក្រោយតែប៉ុណ្ណោះ៕

តើ BLINK រំភើបចិត្តទេ?

BLACKPINK 
BLACKPINK 
BLACKPINK 
BLACKPINK 
BLACKPINK 
BLACKPINK 
BLACKPINK 
BLACKPINK 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T