ទាំងនេះជាទិដ្ឋភាពការសម្ដែង«ល្ខោនខោល»ខ្នាតធំដ៏អស្ចារ្យ ក្នុងពិធីខួប១ឆ្នាំនៃ ការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

//s5.kh1.co/4a/4a9554ee281085e7c7ab4ad60ad3e57ae335362a.jpg
សង្គម

 ២៩-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

សៀមរាប៖ កាលពីម្សិលមិញ  ជាថ្ងៃខួបគម្រប់១ឆ្នាំនៃ «ល្ខោនខោល» បានចូលក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌អរូបី មនុស្សជាតិ ទើបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួន បានប្រារព្ធពិធីអបអរសាទរ ដោយមានការសម្ដែង «ល្ខោនខោល» ពីសំណាក់សិល្បករចំនួន២៨០នាក់ខ្នាតធំ នៅទីលានជល់ដំរី លើទឹកដីសៀមរាបឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ កាលពីល្ងាចម្សិលមិញនេះ គេឃើញមានវត្តមាន របស់សិល្បករជាច្រើន បានតុបតែងខ្លួន ក្នុងសម្លៀកបំពាក់ចងក្បិនសមសួន បញ្ចេញសមត្ថភាពពិសេស រៀងខ្លួនៗលើឆាក ដែលមានការរៀបចំយ៉ាងអស្ចារ្យ រំលេចដោយភ្លើងពណ៌ គួរឲ្យទាក់ទាញខ្លាំងណាស់។

លើសពីនេះ តាមរយៈរូបថតជាច្រើនសន្លឹក ដែលបានបង្ហោះក្នុងបណ្ដាញសង្គម មើលទៅពិធីគម្រប់ខួប ១ឆ្នាំនៃ «ល្ខោនខោល» បានចូលក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌អរូបី មនុស្សជាតិ នេះពិតជាប្រព្រឹត្តទៅយ៉ាងឱឡារិក ព្រមទាំងបានទាក់ទាញទស្សនិកជនទាំងជាតិ និងអន្ដរជាតិ ឲ្យចាប់អារម្មណ៍ និងយល់កាន់តែច្បាស់ពី សិល្បៈខ្មែរបង្ហាញពី អរិយធម៌ដ៏ត្រចះត្រចង់បែបនេះ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពដ៏អស្ចារ្យនៃការសម្ដែង «ល្ខោនខោល» ខ្នាតធំ

Heng Sreynouch
S.N

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T