បុរសវ័យ៥០ម្នាក់ តែងខ្លួនជាមនុស្សពីងពាង ដើម្បីរកប្រាក់បង់ថ្លៃការព្យាបាលប្រពន្ធពិការ

//s5.kh1.co/04/04d29a030e01f42f104e67108ccc15269b0e99b8.jpg
សង្គម

 ២៩-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ម៉ាឡេស៊ី៖ បុរសម្នាក់ នៅឯទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី បានតែងខ្លួនជាមនុស្សពីងពាង ដើម្បីរកប្រាក់បង់ថ្លៃ ការព្យាបាលប្រពន្ធពិការ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា បុរសរូបនោះមានឈ្មោះថា Ahmad Shakirin អាយុ៥០ឆ្នាំ និងប្រពន្ធរបស់គាត់មានឈ្មោះថា Nur Aznita អាយុ៣៧ឆ្នាំ។ គាត់បានចាប់ផ្ដើមតុបតែងខ្លួនជាមនុស្សពីងពាង អស់រយៈពេល១ឆ្នាំមកហើយ។

លោក Ahmad Shakirin បាននិយាយថា៖

«ប្រពន្ធរបស់ខ្ញុំ ធ្លាប់ជាចុងភៅនៅភោជនីយដ្ឋានដ៏ល្បីមួយកន្លែងក្នុងទីក្រុង។ នាងបានរអិលជើងដួលនៅក្នុងបន្ទប់ទឹក ហើយដោយសារតែជំងឺទឹកនោមផ្អែម ជើងខាងស្តាំរបស់នាងត្រូវកាត់ចេញត្រឹមជង្គង់។ ពួកខ្ញុំទាំងពីរកំពុងស្នាក់នៅក្នុងផ្ទះជួលមួយកន្លែង និងត្រូវចំណាយថ្លៃឈ្នួលក្នុងមួយថ្ងៃចំនួន ៥៥រីងហ្គីត (ប្រមាណ១៣ដុល្លារអាមេរិក)។»

ប្រភពបានបន្ដថា លោក Ahmad Shakirin បានចំណាយប្រាក់ទិញឈុតមនុស្សពីងពាង តាមរយៈហាងអនឡាញក្នុងតម្លៃ ១៨០រីងហ្គីត (ប្រមាណ៤៣ដុល្លារអាមេរិក)។ ប្រាក់ដែលគាត់បានចំណាយទៅលើឈុត គឺជាប្រាក់ដែលគាត់អាចរកបានពីការលក់រូបគំនូរ។ ជារៀងរាល់ថ្ងៃ គាត់តែងតែស្លៀកឈុតមនុស្សពីងពាងនៅទីសាធារណៈ ថតរូបជាមួយក្មេងៗ ដើម្បីបានប្រាក់បន្ដិចបន្ដួច សន្សំសម្រាប់បង់ថ្លៃព្យាបាលប្រពន្ធ។

យ៉ាងណាមិញ ក្រោយពីដឹងរឿងរ៉ាវរបស់ប្ដីប្រពន្ធមួយគូខាងលើនេះរួចមក ម្ចាស់ផ្ទះជួលមានក្ដីអាណិតអាសូរ ក៏បានបញ្ចុះតម្លៃថ្លៃឈ្នួលឲ្យផងដែរ។ ចំណែក ប្រពន្ធរបស់លោក Ahmad Shakirin កំពុងមានគម្រោងនឹងធ្វើអាហារលក់ បន្ទាប់ពីបានធូរស្បើយជាងនេះសិន៕

តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរ?

សូមទស្សនារូបភាពខាងក្រោម៖

លោក Ahmad Shakirin
លោក Ahmad Shakirin
លោក Ahmad Shakirin
លោក Ahmad Shakirin
លោក Ahmad Shakirin និងប្រពន្ធ
លោក Ahmad Shakirin និងប្រពន្ធ
សកម្មភាពប្រចាំថ្ងៃរបស់លោក Ahmad Shakirin
សកម្មភាពប្រចាំថ្ងៃរបស់លោក Ahmad Shakirin
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T