ប្លែកណាស់! ធ្លាប់តែស្តាប់ អ៊ុក សុវណ្ណារី ច្រៀងបទបែបមរតកដើម ពេលច្រៀងសម័យស្តាប់ស្ទើរមិនស្គាល់ (មានវីដេអូ)

//s5.kh1.co/69/69cfb069e14574212268a05c7cce63c5728959e8.jpg
តារា & កម្សាន្ដ

 ២៩-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖​ ពីមួយថ្ងៃទៅមួយថ្ងៃ គេសង្កេតឃើញថា ចាប់តាំងពីប្អូន អ៊ុក សុវណ្ណារី ឈានជើងចូលផលិតកម្មថ្មី មានទ្រនំជ្រកមក ប្រជាប្រិយភាពរបស់ប្អូនកាន់តែកើនឡើងទ្វេមួយកម្រិត និងមានការងារសិល្បៈជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីថ្មីៗនេះ តារាចម្រៀងខ្លួនក្មេងសម្លេងចាស់រូបនេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើលយ៉ាងខ្លាំ​ង ក្រោយឃើញ សុវណ្ណារី ចេញចម្រៀងមួយបទជាបទបែបសម័យ មានចំណងជើងថា៖ “ខ្ញុំក្លាយជាអ្នកជំងឺស្នេហា”

យ៉ាងណាមិញ សម្រាប់បទចម្រៀងមួយបទនេះដែរ សុវណ្ណារី ពិតជាធ្វើឲ្យមហាជនប្លែកអារម្មណ៍ ព្រោះធ្លាប់តែស្តាប់សុវណ្ណារីច្រៀងបទបែបមរតកដើម តែមកស្តាប់បទបែបនេះ សម្លេងរបស់ប្អូនពិតជាពីរោះប្លែក ស្តាប់ស្ទើរតែមិនដឹងនោះទេ។

ម៉្យាងវិញទៀត សុវណ្ណារី ត្រូវបានមហាជនលាន់មាត់សរសើរថាសម្លេងប្អូនពិតជាពីរោះ និងសមត្ថភាពខ្ពស់ ព្រោះមិនថាបទសម័យឬពីដើមនោះទេ ប្អូនអាចធ្វើបានហើយពីរោះមួយបែបផ្សេងគ្នា ពិតជាមិនធម្មតានោះឡើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ដឹងថាបទថ្មីរបស់ សុវណ្ណារី ពីរោះបែបណា តោះទៅស្តាប់ទាំងអស់គ្នា៖

បទ “ខ្ញុំក្លាយជាអ្នកជំងឺស្នេហា”
បទ “ខ្ញុំក្លាយជាអ្នកជំងឺស្នេហា”
បទ “ខ្ញុំក្លាយជាអ្នកជំងឺស្នេហា”
បទ “ខ្ញុំក្លាយជាអ្នកជំងឺស្នេហា”
បទ “ខ្ញុំក្លាយជាអ្នកជំងឺស្នេហា”
បទ “ខ្ញុំក្លាយជាអ្នកជំងឺស្នេហា”
អ៊ុក សុវណ្ណារី
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T