កូរ៉េខាងជើងបាញ់មីស៊ីលចំនួន២គ្រាប់ចូលទៅក្នុងសមុទ្រ

//s5.kh1.co/f5/f550ad8bdea616d7d202749159daa22c28c8a1ec.jpg
បច្ចេកវិទ្យា

 ២៩-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

សេអ៊ូល៖ នាយសេនាធិការចំរុះរបស់កូរ៉េខាងត្បូងបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន២គ្រាប់ចូលទៅក្នុងសមុទ្រកាលពីរសៀលថ្ងៃព្រហស្បតិ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មីស៊ីលនោះត្រូវបានបាញ់ឆ្ពោះទៅសមុទ្រខាងកើតនៅម៉ោង៤និង៥៩នាទី ​ដែលមានទីតាំងនៅឆ្នេរខាងកើតនៃប្រទេសកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap។

សេចក្តីថ្លែងការណ៍របស់ JCS បាននិយាយថា “ យោធារបស់យើងកំពុងតាមដានស្ថានការណ៍ក្នុងករណីមានការបើកដំណើរការបន្ថែមនិងធ្វើការត្រៀមខ្លួន” ។

មិនមានព័ត៌មានលម្អិតផ្សេងទៀតអំពីមីស៊ីលនោះទេ។

ការបាញ់បង្ហោះនោះបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា កងកម្លាំងយោធារបស់ខ្លួនបានធ្វើសមយុទ្ធបាញ់កាំភ្លើងធំមួយនៅក្បែរព្រំដែនសមុទ្រដែលមានជម្លោះជាមួយភាគខាងត្បូង វាជាសកម្មភាពមួយ​ហាក់ដូចជារំលោភលើកិច្ចព្រមព្រៀងខែកញ្ញារវាងក្រុងព្យុងយ៉ាងនិងសេអ៊ូល។

​គ្រាប់មីស៊ីលដែលបានបាញ់កាលពីថ្ងៃព្រហស្បតិ៍គឺជា​មីស៊ីលនិងរ៉ុក្កែតចុងក្រោយបង្អស់របស់កូរ៉េខាងជើងនៅឆ្នាំ២០១៩ ដែលចាប់ផ្តើមបន្ទាប់ពីកិច្ចប្រជុំកំពូលខែកុម្ភៈរវាងប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបញ្ចប់ភ្លាមៗដោយគ្មានកិច្ចព្រមព្រៀង។

ក្នុងចំណោមអាវុធថ្មីដែលកូរ៉េខាងជើងបានសាកល្បងនៅឆ្នាំនេះគឺមីស៊ីលផ្លោងរយៈចម្ងាយខ្លី Iskander របស់រុស្ស៊ីនិង​មីស៊ីលផ្លោងដែលបាញ់ដោយនាវាមុជទឹកដំបូងបង្អស់របស់ប្រទេសនេះ។

កិច្ចចរចាស្តីពីនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងនៅតែស្ថិតក្នុងភាពជាប់គាំង ហើយទីក្រុងព្យុងយ៉ាងបានដាក់កំហិតនៅចុងឆ្នាំនេះ ដើម្បីឲ្យទីក្រុងវ៉ាស៊ីនតោនចេញមុខអនុវត្តនូវវិធីសាស្រ្តថ្មីមួយ៕

កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន២គ្រាប់ចូលទៅក្នុងសមុទ្រ
កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន២គ្រាប់ចូលទៅក្នុងសមុទ្រ
កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន២គ្រាប់ចូលទៅក្នុងសមុទ្រ
កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន២គ្រាប់ចូលទៅក្នុងសមុទ្រ
កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន២គ្រាប់ចូលទៅក្នុងសមុទ្រ
កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន២គ្រាប់ចូលទៅក្នុងសមុទ្រ
មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក
មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T