ញាក់សាច់ ពេលបានដឹងពីតម្លៃខ្សែកពេជ្រ ដែលសួស វីហ្សា បានពាក់ក្នុងពិធីសូត្រមន្តកាលពីម្សិលមិញ

//s5.kh1.co/b1/b1f8dc95497c3c51efd95a1cbbf9e56c25109d81.jpg
តារា & កម្សាន្ដ

 ២៩-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយពីបានទាក់ទង យល់ចិត្តគ្នា បានរយៈពេល៦ឆ្នាំរួចមក កាលពីល្ងាចថ្ងៃម្សិលមិញ អ្នកនាង សួស វីហ្សា ដែលជាតារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាព បានចូលរោងអាពាហ៍ពិពាហ៍ ជាមួយអនាគតស្វាមីដ៏សង្ហា លោក ថមមី

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ គេបានឃើញថា គូស្វាមីភរិយា ដែលជាតារាដូចគ្នាមួយគូនេះ បានតុបតែងខ្លួនយ៉ាងសមសួន និងសង្ហារ ក្នុងឈុតកូនកម្លោះ កូនក្រមុំបែបប្រពៃណីខ្មែរ ព្រមទាំងពិធីទាំងមូលបានប្រព្រឹត្តិទៅយ៉ាងអធិកអធម ក្រោមវត្តមានភ្ញៀវកិត្តិយស ជាច្រើនផងដែរ។

អ្វីដែលកាន់តែពិសេស សួស វីហ្សា បានរំលេចសម្រស់ដ៏លេចធ្លោ ជាមួយនឹងឈុតគ្រឿងអលង្ការពេជ្រយ៉ាងចែងចាំង រីឯតម្លៃវិញរហូតដល់ ៤៥,២៣៣ដុល្លារ ឯណោះ។

ក្រោយពីបានដឹងបែបនេះហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជាមិននឹកស្មានថា តារាស្រីរូបនេះហ៊ានចំណាយទៅលើការតុបតែងខ្លួន គ្រឿងលម្អ មានតម្លៃសុទ្ធតែថ្លៃៗបែបនេះ៕

សួស វីហ្សា និងថមមី ក្នុងពិធីសូត្រមន្ត
សួស វីហ្សា និងថមមី ក្នុងពិធីសូត្រមន្ត
 សួស វីហ្សា និងថមមី ក្នុងពិធីសូត្រមន្ត
 សួស វីហ្សា និងថមមី ក្នុងពិធីសូត្រមន្ត
សម្រស់ដ៏លេចធ្លោរបស់ សួស វីហ្សា 
សម្រស់ដ៏លេចធ្លោរបស់ សួស វីហ្សា 
តម្លៃខ្សែកពេជ្ររបស់ សួស វីហ្សា
តម្លៃខ្សែកពេជ្ររបស់ សួស វីហ្សា
សួស វីហ្សា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T