អ្នកវិទ្យាសាស្ត្រទើបរកឃើញ Black Hole ដ៏ធំមួយនិងមិននឹកស្មានថាវាមានវត្តមាននៅក្នុងកាឡាក់ស៊ី Milky Way យើងសោះ

//s5.kh1.co/73/73f588c9a7ad577f738769f8dde821bc73e29d17.png
បច្ចេកវិទ្យា

 ២៨-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ចិន៖ នៅថ្ងៃព្រហស្បតិ៍នេះក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ Black Hole ដ៏ធំមួយនៅក្នុងកាឡាក់ស៊ី Milky Way របស់យើង។ Black Hole ដ៏ធំសម្បើមមួយនេះត្រូវបានគេដាក់ឈ្មោះឲ្យថា LB-1 និងមានចម្ងាយ១៥,០០០ឆ្នាំពន្លឺពីផែនដី។ ចំណែកម៉ាសរបស់វាគឺធំជាងព្រះអាទិត្យរបស់យើងដល់ទៅ៧០ដង។ នៅក្នុងកាឡាក់ស៊ីរបស់យើងគេប៉ាន់ស្មានថាប្រហែលជាមាន Black Hole ១០០លាន ប៉ុន្តែ LB-1 គឺមានម៉ាសធំជាង Black Hole ធម្មតាដល់ទៅ២ដង នេះបើតាមសម្ដីរបស់លោក Liu Jifeng ដែលជាសាស្ត្រាចារ្យនៃអ្នកអង្កេតតារាសាស្ត្រជាតិរបស់ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

គាត់បានបន្ថែមទៀតថា Black Hole ដែលមានម៉ាសធំបែបនេះមិននឹកស្មានថាវាមានវត្តមាននៅក្នុងកាឡាក់ស៊ីរបស់យើងសោះ។ Black Hole ធម្មតារហូតដល់ Black Hole ដែលមានម៉ាស២០ដងធំជាងព្រះអាទិត្យត្រូវបានកើតឡើងនៅពេលផ្កាយនៅចំណុចកណ្ដាលកាឡាក់ស៊ីងាប់បាត់ទៅ។ Black Hole យក្សវិញគឺមានទំហំធំជាងព្រះអាទិត្យរបស់យើងដល់ទៅរាប់លានដង ហើយដើមកំណើតរបស់វានៅមិនទាន់ដឹងច្បាស់នៅឡើយ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T