រុស្ស៊ី៖ សាកសពកូនឆ្កែមួយក្បាលដែលមានអាយុកាល ១៨,០០០ឆ្នាំត្រូវបានរក្សាទុកយ៉ាងល្អ ដែលមានសភាពស្ទើរតែដូចដើមទៅហើយ ហើយបានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រមានចំងល់ជាខ្លាំង។ ក្រុមអ្នកវិទ្យាសាស្ត្រជនជាតិ​រុស្ស៊ីបានរកឃើញសាកសពពូជឆ្កែមួយនេះនៅទីតាំងជិតទីក្រុង Yakutsk ភាគខាងកើតតំបន់ Siberia។

សាកសពកូនឆ្កែដែលមានអាយុ១៨,០០០ឆ្នាំ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សាកសពរបស់កូនឆ្កែនេះត្រូវបានកប់ក្នុងទឹកកក ចំណែកសព៌ាង្គកាយរបស់វាដូចជាច្រមុះ រោម និងធ្មេញនៅមានសភាពល្អស្ទើតែដូចដើម។

សព៌ាង្គកាយរបស់វានៅមានសភាពល្អ

អ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌល​ Palaeogenetics របស់ប្រទេសស្វីសបានប្រើប្រាស់កាបូនវិភាគឆ្អឹងជំនីររបស់វាដើម្បីស្វែងរកអាយុកាល ហើយបានរកឃើញថាសាកសពនេះត្រូវបានកកប្រហែលជា ១៨,០០០ឆ្នាំមកហើយ ប៉ុន្តែការធ្វើតេស្ត DNA នៅមានភាពស្រពិចស្រពិល ដោយសារគេមិនអាចកំណត់អត្តសញ្ញាណពូជឆ្កែមួយនេះបានថាតើវាជាឆ្កែធម្មតា ឬជាឆ្កែចចកនៅឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]