ក្រោយឈ្នះ ៥-០ យប់មិញ ក្រុម U-22 កម្ពុជា អបអរថ្ងៃកំណើតរបស់ អ៊ុំ វិចិត្រ យ៉ាងរំភើប! (មានវីដេអូ)

//s5.kh1.co/0d/0de87e9258de19fc5e33b6da4a7ead7df0d34aa9.jpg
កីទ្បា

 ២៨-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ក្រោយបញ្ចប់ការប្រកួតដែលក្រុម U-22 កម្ពុជា យកឈ្នះ U-22 ទីម័រខាងកើត ៥-០ កាលពីយប់មិញ ក្រុមការងារគ្រូបង្វឹក និងកីឡាកររបស់កម្ពុជា បានប្រារព្ធពិធីអបអរថ្ងៃកំណើតរបស់អ្នកចាំទី អ៊ុំ វិចិត្រ យ៉ាងរំភើប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=450,q=100/db/db2c3e44c1c18d96c0c416225658536ef9e24e21.png

កើតនៅទីក្រុងភ្នំពេញ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៩៣ អ៊ុំ វិចិត្រ មានវ័យ ២៦ឆ្នាំហើយ។ ចាប់ផ្ដើមលេងបាល់ដំបូងជាមួយក្លិបក្រសួងការពារជាតិក្នុងឆ្នាំ២០០៨ អ្នកចាំទីមុខស្រស់រូបនេះ បានជាប់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ, អាយុក្រោម២៣ឆ្នាំ និងឈុតធំ ជាមួយគ្នាតែម្ដងនៅឆ្នាំ២០១១ ដែលពេលនោះក្រោមការដឹកនាំរបស់លោក Lee Tae-hoon។

អ៊ុំ វិចិត្រ
អ៊ុំ វិចិត្រ

ក្រៅពីតួនាទីជាកីឡាករនៅក្លិបក្រសួងការពារជាតិ និងក្រុមជម្រើសជាតិឈុតធំ បងប្រុសបង្កើតរបស់ អ៊ុំ សេរីរ័ត្ន រូបនេះក៏ទើបតែទទួលបានឱកាសធ្វើជាគ្រូអ្នកចាំទីក្នុងក្រុមជម្រើសជាតិកម្ពុជា U-22 ចេញទៅស៊ីហ្គេមនៅឆ្នាំផងដែរ៕

អ៊ុំ វិចិត្រ (ស្ដាំ)
អ៊ុំ វិចិត្រ (ស្ដាំ)

ក្នុងឱកាសថ្ងៃកំណើតរបស់ អ៊ុំ វិចិត្រ តើប្រិយមិត្តមានពាក្យពេចន៍អ្វីជូនពរដល់គាត់ទេ?

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
View this post on Instagram

ក្រុមជម្រេីសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ អបអរថ្ងៃកំណេីតរបស់ Vichet Um ពេលកំពុងញាំអាហារពេលល្ងាច បន្ទាប់ពីចប់ការប្រកួតជាមួយទីម័រ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន។ "ទាំងអស់គ្នាដេីម្បីកម្ពុជា" ----------------------------------------------------------------------------------------- Cambodia national team U22 surprise Vichet Um’s Birthday during dinner after the game with Timor Leste in 30th Sea Games 2019 in Philippine. "Together for Cambodia"

A post shared by សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (@ffc_official_ig) on

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T