មិនធម្មតាទេ! Exo ចេញបទចម្រៀងម្សិលមិញ អាល់ប៊ុមហក់ឡើងលេខ១ លើ Itune រហូតដល់៦០ប្រទេស (មានវីដេអូ)

//s5.kh1.co/20/20abf74b041b40ba370155f4af7fef90120c3962.jpg
តារា & កម្សាន្ដ

 ២៨-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ ផ្អែកលើប្រភពផលិតកម្ម SM Entertainment នាថ្ងៃនេះ បានបង្ហាញឲ្យឃើញថា អាលប៊ុមរបស់ក្រុម EXO ដែលមានឈ្មោះថា “Obsession” បានជាប់លេខ១លើតារាង Itune រហូតដល់ ៦០ ប្រទេសត្រឹមរយៈពេលដ៏ខ្លី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើគិតត្រឹមម៉ោង ១០ព្រឹកម៉ោងក្នុងប្រទេសកូរ៉េ ក្នុងថ្ងៃដដែលនេះ បានបង្ហាញឲ្យឃើញថា អាល់ប៊ុមរបស់ EXO បានជាប់ក្នុងប្រទេសជាច្រើនដូចជា ប្រទេសកាណាដា​ប្រទេសបារាំង ប្រទេសប្រេស៊ីល ប្រទេសហុងកុង ប្រទេសឥណ្ឌូនេស៊ី និងប្រទេសជាច្រើនទៀត។

ទោះជាយ៉ាងណាក្តី នេះគឺជាសមិផលថ្មីរបស់ក្រុម EXO ដែលខ្លួនទទួលបានក្នុងការចេញបទចម្រៀងថ្មី និងអាល់ប៊ុមនេះ។ ហើយទាំងនេះ ក៏បង្ហាញឲ្យឃើញថា ប្រជាប្រិយភាពរបស់ក្រុម EXO ទូទាំងពិភពលោកពិតជាមិនធម្មតានោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ដឹងថាបទថ្មីរបស់ EXO យ៉ាងណានោះ តោះទស្សនាវីដេអូខាងក្រោម៖

បទ Obession
បទ Obession
បទ Obession
បទ Obession
បទ Obession
បទ Obession
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T