កម្មការិនីសិប្បកម្មធ្វើធូបម្នាក់នៅខេត្តកោះកុង ឈ្នះរង្វាន់ ១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់!

//s5.kh1.co/76/76a26cddf721ace13c9205bea3e61c3319944ed9.jpg
សង្គម

 ២៨-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ខេត្តកោះកុង៖ កម្មការិនីបម្រើការងារនៅសិប្បកម្មផលិតធូបម្នាក់​ ​រស់នៅខេត្តកោះកុង មានសំណាងបានឈ្នះរង្វាន់ធំពី តែបៃតង អ៊ីឈីតាន់ នូវទឹកប្រាក់សុទ្ធចំនួន ១០០លានរៀល បន្ទាប់ពីទិញទទួលទានចំនួន១ដប កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ត្រីដែលមានសំណាងបានឈ្នះរង្វាន់ចំនួន ១០០លានរៀល ពី តែបៃតង អ៊ីឈីតាន់ ខាងលើនេះមានឈ្មោះ ណុប សោភា អាយុ៣០ឆ្នាំ ជាកម្មការិនីបម្រើការងារ​នៅក្នុងសិប្បកម្មផលិតធូប ស្នាក់នៅបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។

ថ្លែងប្រាប់ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់បន្ទប់ជួលស្នាក់ នៅស្ថិតនៅភូមិសាស្ត្រខាងលើនេះអ្នកនាង ណុប សោភា បានរៀបរាប់ប្រាប់ឱ្យដឹងថា អ្នកនាងមានស្រុកកំណើត នៅខេត្តពោធិ៍សាត់ ប៉ុន្តែដោយសារតែជីវភាពគ្រួសារជួបការលំបាកខ្វះខាត និងរស់នៅក្នុងភាពជាស្ត្រីមេម៉ាយ មានកូនតូចចំនួន២នាក់នៅក្នុងបន្ទុកផងនោះ អ្នកនាងក៏បានសម្រេចចិត្តចាកចេញពីស្រុកកំណើតមករស់នៅខេត្តកោះកុង ដោយជួលបន្ទប់គេស្នាក់នៅ និងបម្រើការងារជាកម្មការិនី ក្នុងសិប្បកម្មផលិតធូប។ 

ឈ្នះរង្វាន់១០០លានរៀល ពីតែបៃតងអ៊ីឈីតាន់
ឈ្នះរង្វាន់១០០លានរៀល ពីតែបៃតងអ៊ីឈីតាន់

អ្នកនាងបានបន្តទៀតថា ដោយសារតែកត្តាជីវភាពខ្វះខាតខ្លាំងស្ទើរតែរាល់ថ្ងៃ បន្ទាប់ពីសម្រាកពីការងារនៅក្នុងសិប្បកម្មផលិតធូប អ្នកនាងតែងឆ្លៀតទៅបម្រើការងារជាអ្នកចាប់ទឹកកក និងរត់តុនៅតាមភោជនីយដ្ឋានពេលយប់ ដើម្បីទទួលបានកម្រៃបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ និងបង់ថ្លៃបន្ទប់ជួល។ ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ មុនពេលចូលធ្វើការអ្នកនាងតែងទិញ តែបៃតងអ៊ីឈីតាន់ រសជាតិតែក្រូចឆ្មារទឹកឃ្មុំពីអ្នកលក់ចំនួនមួយដប ទុកសម្រាប់ទទួលទាននៅពេលស្រែកទឹកដូចទម្លាប់សព្វដង។ លុះពេលមួលគម្របដបទទួលទានក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅក្នុងគម្របដបតែម្ដង។ ភ្លាមនោះអ្នកនាងពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកនៅជិតខាងគ្នាឱ្យជួយពិនិត្យមើល និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នៅនឹងគម្របដប។

ឈ្នះរង្វាន់១០០លានរៀល ពីតែបៃតងអ៊ីឈីតាន់ 
ឈ្នះរង្វាន់១០០លានរៀល ពីតែបៃតងអ៊ីឈីតាន់ 

អ្នកនាងបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀល ពី តែបៃតង អ៊ីឈីតាន់ អ្នកនាងនឹងយកមួយចំនួនទៅសងបំណុលគេ ហើយទុកមួយចំនួនទៀតសម្រាប់បង្កើតមុខរបរ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់ ៧០រង្វាន់ ម៉ូតូ Scoopy i ចំនួន ៧០រង្វាន់ ទូរស័ព្ទ iphone Xs ចំនួន ៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត៕

រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក!

ឈ្នះរង្វាន់១០០លានរៀល ពីតែបៃតងអ៊ីឈីតាន់  
ឈ្នះរង្វាន់១០០លានរៀល ពីតែបៃតងអ៊ីឈីតាន់  
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T