កសិករម្នាក់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឈ្នះរង្វាន់ ១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ!

//s5.kh1.co/b3/b3b9f690f9eb3db43a40c16ce54cb64bd3ba96e5.jpg
សង្គម

 ២៨-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ជាកសិករ រស់នៅខេត្តត្បូងឃ្មុំ មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់សុទ្ធចំនួន ១០០លានរៀល កាលពីចុងសប្ដាហ៍កន្លងទៅនេះ។ បុរសដែលមានមហាសំណាងរូបនេះមានឈ្មោះ ហេង ចិត្ត អាយុ ៣០ឆ្នាំ បច្ចុប្បន្នមានមុខរបរជាកសិករ មានអាសយដ្ឋាននៅភូមិម៉ាស៊ីន ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្លែងប្រាប់ក្រុមការងារជាអ្នកតំណាងក្រុមហ៊ុនចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ដល់លំនៅឋានផ្ទាល់ ដែលស្ថិតនៅទីតាំងភូមិសាស្ត្រខាងលើនេះលោក ហេង ចិត្ត បានរៀបរាប់ប្រាប់ឱ្យដឹងថា កម្រិតជីវភាពគ្រួសារ គឺមានភាពលំបាកគួរសម ព្រោះគ្មានមុខរបរអ្វីក្រៅពីធ្វើស្រែចំការបន្តិចបន្តួច ដើម្បីចិញ្ចឹមគ្រួសារដែលមានកូនតូចៗចំនួន២នាក់នៅក្នុងបន្ទុក។

លោកបានបន្តឱ្យដឹងទៀតថា ស្ទើរតែរាល់ថ្ងៃលោកតែងស្រមៃថាខ្លួននឹងមានសំណាងបានឈ្នះរង្វាន់ ១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដូចគេដែរ ទើបអាចកែប្រែជីវភាពគ្រួសាររបស់លោកឱ្យបានល្អប្រសើរ ហើយក៏ព្យាយាមទទួលទានស្ទើររាល់ថ្ងៃ។

រង្វាន់១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ 
រង្វាន់១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ 

លោកបន្តឱ្យដឹងទៀតថា ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់មកពីធ្វើស្រែ និងអង្គុយសម្រាកឱ្យបាត់ហត់បន្តិច លោកបានប្រើកូនឱ្យទៅទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួន១កំប៉ុងមកទទួលទាន លុះនៅពេលយកមកគាស់​ ក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅនឹងក្រវិលកំប៉ុងតែម្ដង។

ភ្លាមនោះលោកពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំង ហើយបានហៅអ្នកភូមិដែលស្ថិតនៅជិតគ្នាឱ្យជួយមើល រួមជាមួយនឹងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។ លោកបានបញ្ជាក់ថា ទឹកប្រាក់រង្វាន់ដ៏សន្ធឹកសន្ធាប់នេះ គឺពិតជាមានសារៈសំខាន់ចំពោះជីវភាពគ្រួសាររបស់លោកខ្លាំងណាស់ ហើយក្រោយពីទទួលបាន លោកនឹងយកមួយចំនួនទៅសងបំណុលគេ និងទិញដីស្រែសម្រាប់បង្កបង្កើនផល ហើយទុកមួយចំនួនទៀតសម្រាប់បង្កើតមុខរបរ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។ ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ពិតជាមានរង្វាន់ប្រាក់លានពិតៗ។ 

រង្វាន់១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ 
រង្វាន់១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ 
រង្វាន់១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ 
រង្វាន់១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ 

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធ ១០០លានរៀល កើនឡើងដល់ ១០០រង្វាន់ បន្ថែមទឹកប្រាក់ចំនួន ១០ លានរៀល ចំនួន ១០០រង្វាន់ ម៉ូតូ HONDA Dream កើនឡើងដល់ ១០០រង្វាន់  ទូរស័ព្ទដៃ iPhone កើនឡើងដល់ ១០០រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់១កំប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។

សូមចំណាំ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕

រង្វាន់១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ 
រង្វាន់១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ 
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T