បាត់មុខប៉ុន្មានឆ្នាំ ស្រាប់តែ លេចលឺដំណឹងថា Hak Record មានជំងឺDepression កម្រិតធ្ងន់?

//s5.kh1.co/3e/3e4f9a5a92dc847d30bb9b5b2a511ff772f05142.jpg
តារា & កម្សាន្ដ

 ២៨-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តដែលជាហ្វេនៗ និយមចូលចិត្តតាមដាន ស្ដាប់ជាមួយបទចម្រៀងខ្មែរបែបOriginal Song ប្រាកដជាបានស្គាល់រួចមកហើយពី តារាចម្រៀងប្រុសវ័យក្មេង លោក Hak Record ជាក់ជាមិនខាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ ម្ចាស់បទ «មេឃកំពុងភ្លៀងហើយ» រូបនេះ ស្រាប់តែ បាត់មុខពីសិល្បៈឈឹងតែម្ដង និងមិនបានបង្ហាញខ្លួនជាសាធារណៈ ឲ្យអ្នកគាំទ្របានឃើញទេ ធ្វើឲ្យអ្នករាល់គ្នាងឿងឆ្ងល់ និងនឹកនាដល់រូបលោកគ្រប់គ្នា។

ប៉ុន្តែ ស្រាប់តែ ថ្មីៗនេះ បានលេចលឺដំណឹង ដ៏ក្ដុកក្ដួលមួយមកថា ហេតុផលដែលបណ្ដាលឲ្យ Hak Record បាត់ខ្លួនពីវិស័យសិល្បៈ ព្រោះតែរូបលោក មានជំងឺបាក់ទឹកចិត្ត ដែលហៅថា Depression កម្រិតធ្ងន់ ទើបសម្រេចចិត្តសម្រាកព្យាបាល និងលំហែចិត្តនៅក្រៅប្រទេសនៅឡើយ។

ក្រោយពីឃើញដំណឹងបែបនេះភ្លាម ធ្វើឲ្យមិត្តៗយុវវ័យ ដែលជាអ្នកគាំទ្ររបស់ Hak Record សឹងតែមិនចង់ជឿនោះទេ ព្រោះតារារូបនេះ ជាធនធានដ៏ល្អ មានសមត្ថភាពសិល្បៈសម្បូរបែបណាស់ ចេះច្រៀង និងនិពន្ធបទភ្លេង ខ្លួនឯងតែម្ដង៕

យ៉ាងណា ចាំបន្តតាមដានថា លោក ពិតជាមានជំងឺនេះ ដូចជាគេនិយាយមែនដែរឬអត់?

Hak Record 
Hak Record 
Hak Record 
Hak Record 
Hak Record 
Hak Record 
Hak Record 
Hak Record 
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T