បើទោះបីជាឈ្នះ៥គ្រាប់ពិតមែន ប៉ុន្តែគ្រូកម្ពុជាលោក Felix នៅតែនិយាយថា….!!

//s5.kh1.co/11/11edbce2b2ce4d23a9f53f08f3174f00eee90a5b.jpg
កីទ្បា

 ២៨-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ក្រោយទទួលបាន ៣ពិន្ទុក្នុងការប្រកួតទី២ បន្ទាប់ពីយកឈ្នះទីម័រខាងកើត ៥-០ កាលពីយប់មិញ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ វិញ្ញាសាបាល់ទាត់បុរស គ្រូបង្គោលរបស់ក្រុម U-22 កម្ពុជាលោក Felix G. Dalmas បានសម្ដែងនូវអារម្មណ៍សប្បាយចិត្តចំពោះកីឡាករ ប៉ុន្តែលើថាក្រុមរបស់លោកនៅតែមានចំណុចខ្វះខាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាងកម្ពុជា និងទីម័រខាងកើត
ការប្រកួតរវាងកម្ពុជា និងទីម័រខាងកើត

ថ្លែងនៅក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត បុរសសញ្ជាតិអាហ្សង់ទីនបានិយាយថា៖

“សម្រាប់ការប្រកួតនេះ ខ្ញុំរីករាយចំពោះកីឡាករ ខ្ញុំគិតថាការប្រកួតនេះយើងធ្វើបានល្អលើចំណុចមួយចំនួន និងនៅខ្វះខាតលើចំណុចមួយចំនួនទៀត។ ខ្ញុំតែងតែពិនិត្យមើលមុខងារក្រុម ក៏ដូចជាភាពរីកចម្រើរបស់កីឡាករនីមួយៗជាជាងចំនួនគ្រាប់បាល់ ឬលទ្ធផលតែមួយមុខទេ។”

លោក Felix G. Dalmas
លោក Felix G. Dalmas

ក្រោយឈ្នះកាលពីយប់មិញ​ក្រុមកម្ពុជាបានឡើងមកឈរលេខ១បណ្ដោះអាសន្នក្នុងពូល A ខណៈប្រកួតបន្ទាប់គ្រោព្រៃកម្ពុជា នឹងត្រូវប៉ះជាមួយសហភាពមីយ៉ាន់ម៉ា ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៧យប់ នៅកីឡដ្ឋាន Binan Football Stadium៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T