យោធារុស្ស៊ីបង្ហាញអាវុធមីស៊ីលនុយក្លេអ៊ែរថ្មី​ (មានវីដេអូ)

//s5.kh1.co/40/408ddbd03c70e0c9683cc6d7c69437f6d291d9c1.jpg
បច្ចេកវិទ្យា

 ២៨-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

រុស្ស៊ី៖ ​យោធារុស្ស៊ីបានបង្ហាញមីស៊ីលនុយក្លេអ៊ែរថ្មីរបស់ខ្លួនកាលពីថ្ងៃអង្គារ សម្រាប់ក្រុមអធិការកិច្ចមកពីសហរដ្ឋអាមេរិកដែលជាផ្នែកនៃសន្ធិសញ្ញាត្រួតពិនិត្យអាវុធទ្វេភាគី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​មន្ត្រីយោធាម្នាក់បាននិយាយថា កាំជ្រួចមីស៊ីលនេះមានល្បឿនលឿននិងអាចការពារកាំជ្រួចមីស៊ីលរបស់អាមេរិកបាន។

ក្រុមអធិការកិច្ចសហរដ្ឋអាមេរិកបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីដែលជាផ្នែកមួយនៃសន្ធិសញ្ញារបស់ខ្លួនមានជាមួយទីក្រុងម៉ូស្គូ។ មីស៊ីលផ្លោងអន្តរទ្វីប Avangard ត្រូវបានគេនិយាយថា មានល្បឿនលឿនជាងមុន២០ដងនៃល្បឿនសំឡេង។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ប្រព័ន្ធមីស៊ីល Avangard ត្រូវបានបានបង្ហាញទៅកាន់ក្រុមអធិការកិច្ចសហរដ្ឋអាមេរិក​​ ដែលបានធ្វើឡើងនៅលើទឹកដីនៃប្រទេសរុស្ស៊ី (រវាងថ្ងៃអាទិត្យនិងថ្ងៃអង្គារ)” ។

មន្ត្រីរុស្ស៊ីបាននិយាយកាលពីខែកក្កដាថា ពួកគេចង់បង្កើនកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកនិងការពង្រីកសន្ធិសញ្ញាអាវុធ (New START) មុនពេលផុតកំណត់នៅឆ្នាំ២០២១៕

Avangard មីស៊ីលផ្លោងអន្តរទ្វីបរបស់ប្រទេសរូស្សី

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T