បាងកក៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី Muay Hardcore របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៨ថៃ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន កីឡាករកម្ពុជា លាភ រដ្ឋា បានប្រកួតចាញ់កីឡាករម្ចាស់ផ្ទះថៃ KHAOSAI ដោយសន្លប់នៅក្នុងទឹកទី១។

កីឡាករ​ថៃ KHAOSAI ឈ្នះការប្រកួត

ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៥៩គីឡូក្រាម និងមានតែ ៣ទឹកប៉ុណ្ណោះ។ ចាប់ផ្ដើមការប្រកួតភ្លាម កីឡាករទាំងពីរបានសម្រុកគ្នាខ្លាំងដោយការប្រើដៃម៉ាត់ចេញធ្ងន់ៗ។ យ៉ាងណាក៏ដោយ បានត្រឹមតែ២នាទីប៉ុណ្ណោះ កីឡាករថៃ KHAOSAI បានវាយមួយដៃចូលពេញធ្វើឲ្យ លាភ រដ្ឋា ដួល និងឈាមច្រមុះ មិនអាចបន្តការប្រកួតទៀត ហើយលោកអាជ្ញាកណ្ដាលបានរាប់រហូតដល់១០។

ការប្រកួតរវាង KHAOSAI និង លាភ រដ្ឋា
ការប្រកួតរវាង KHAOSAI និង លាភ រដ្ឋា

គួរឲ្យដឹងដែរថា នេះជាលើកទី២ហើយសម្រាប់ លាភ រដ្ឋា ក្នុងការបង្ហាញខ្លួននៅលើសង្វៀនថៃ Muay Hardcore ដោយកាលពីលើកមុនគេបានផ្ដួលកីឡាករជើងខ្លាំង ថៃ ស.ច ពៀកអ៊ូថៃ ឲ្យសន្លប់នៅក្នុងទឹកទី២៕

ចង់ឃើញថា មួយដៃរបស់ KHAOSAI ធ្ងន់យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ