កាលពីពេលថ្មីៗនេះ តារាស្រីរបស់ប្រទេសចិន Song Wenfei អាយុ ២៧ឆ្នាំ បានស្លាប់ ដោយសារជំងឺមហារីកស្បូន ធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើល បន្ទាប់ពីបានលឺដំណឹងមួយនេះ។

យោងតាមប្រភពព័ត៌មាន អាស៊ីវ័ន របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា តារាស្រី Song Wenfei បានស្លាប់នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែមិនា ឆ្នាំ២០១៣ កន្លងទៅនេះ នៅក្នុងផ្ទះរបស់នាង ក្នុងខេត្ត Guangzhou ប្រទេសចិន។ បើតាមសម្តីមិត្តភក្តិជិតស្និទ្ធ របស់តារាស្រី Song Wenfei ដែលមានឈ្មោះថា Zhang Lingzhi បានប្រាប់ឲ្យដឹងថា តារាស្រី Song Wenfei បានធ្វើការពិនិត្យម្តងរួមមកហើយ កាលពីឆ្នាំ២០១១ កន្លងមកនេះ ហើយគ្រូពេទ្យបានប្រាប់នាងថា ឲ្យនាងប្រញាប់ធ្វើការវះកាត់ទៅ ប៉ុន្តែនាងមិនបានធ្វើការវះកាត់នោះទេ ហើយបន្តធ្វើការរហូត។

សូមបញ្ជាក់ផងដែរថា ជំងឺមហារីកស្បូននេះ គឺភាគច្រើនកើតចំពោះស្រ្តី ដែលមានអាយុចាប់ពី ៥០ឆ្នាំ ទៅ ៦០ឆ្នាំ ចំនែកឯមហារីកកស្បូន ភាគច្រើនកើតចំពោះស្រ្តី ដែលមានអាយុចាប់ពី ៤០ឆ្នាំ ទៅ ៥០ឆ្នាំ ហើយស្រ្តីគួរតែធ្វើការពិនិត្យ ជារៀងរាល់ឆ្នាំ ដើម្បីការពារជំងឺមហារីកស្បូននេះ។

យ៉ាងណាម៉ិញ លោក Chen Wanqing ជាអ្នកគ្រប់គ្រងក្នុងមជ្ឍម “National Central Cancer Registry” បានប្រាប់ឲ្យដឹងថា ជំងឺមហារីកកស្បូន គឺជាជំងឺមួយដែលកើតឡើងច្រើន ចំពោះស្រ្តីនៅក្នុងប្រទេសចិន ហើយចំពោះស្រ្តី ដែលធ្លាប់រួមរ័ក្ស គួរតែទៅពិនិត្យលើសរីរាង្គបន្ដពូជ ដើម្បីទទួលបានការព្យាបាល។

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]