ផ្តាសាយពេលពពោះ ធ្វើម៉េចឆាប់ជា?

//s5.kh1.co/06/06d1c5ff708f563041a1b81f6173222b1be62ed0.jpg
នារី

 ២៧-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ផ្តាសាយ​បង្ក​ដោយ​វីរុស​ជាច្រើន​ប្រភេទ ​ឆ្លង​តាម​រយៈ​ខ្យល់​ដង្ហើម ដំណក់​ទឹក​មាត់​តូចៗ មនុស្ស​ធំ​កើត​ផ្តាសាយ​ឆាប់​ជា​ជាង​កូន​ក្មេង គឺ​លឿន​បំផុត​ជា​សះស្បើយ​អំឡុងពី ២-៣ ថ្ងៃ ឬ​យ៉ាង​យូរ​ ៧-១០​ថ្ងៃ។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​វិញ បើ​កើត​ផ្តាសាយ​ហើយ ពិបាក​បន្តិច​ដោយសារ​តែ​មាន​​ប្រព័ន្ធ​ការពារ​ខ្សោយ ហើយ​បើ​បណ្តោយ​ទុក​យូរ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ត្រី​មាន​ផ្ទៃពោះ​កើត​ផ្តាសាយ​កម្រិត​ស្រាល បើ​មិន​ចង់​លេប​ថ្នាំ ខ្លាច​ប៉ះពាល់​ដល់​កូន អាច​ធ្វើ​តាម​វិធី​ងាយៗ​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ​បាន។

វិធី​ងាយៗ​បំបាត់​ផ្តាសាយ៖
– ឆ្ពុង​នឹង​ចំហាយ​ទឹក​ក្តៅ
– ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ
– សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់
– ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន
– ញ៉ាំ​ទឹក​ឃ្មុំ​លាយ​ជាមួយ​ក្រូចឆ្មារ
– ញ៉ាំ​តែ​ខ្ញី
– ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ ពិសេស​ស៊ុប​ក្តៅៗ។

ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ជំងឺ​ផ្តាសាយ​ធ្ងន់ធ្ងរ បង្ក​ឡើង​ដោយសារ​វីរុស កុំ​លេប​ថ្នាំ​ផ្តេសផ្តាស​ឲ្យ​សោះ ព្រោះ​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើ​ថ្នាំ​អ្វី​មួយ។

ដើម្បី​កាត់​បន្ថយ​ការ​កើត​ផ្តាសាយ​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​កូន​ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​ចាក់​វ៉ាក់សាំង​ផ្តាសាយ​ទោះ​ក្នុង​ត្រីមាស​ណា​ដោយ។ ម្តាយ​ដែល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ ថែម​ទាំង​អាច​បង្ការ​កូន​ពី​ជំងឺ​គ្រុន​ផ្តាសាយ​នៅ​ប៉ុន្មាន​ខែ​ដំបូង​នៃ​ជីវិត​​របស់​ពួកគេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T