អីយ៉ា! ស្ងាត់ៗមាន Hostel ដ៏ធំ លេចរូបរាងឡើងនៅចំកណ្តាលក្រុងសៀមរាប! (មានវីដេអូ)

//s5.kh1.co/48/481ba7d190febb4c373e6afd979eb61f9f18d2a3.jpg
សង្គម

 ២៧-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

សៀមរាប៖ ថ្មីៗនេះយើងប្រទះឃើញសណ្ឋាគារថ្មីមួយ ជាប្រភេទហូសតែល (Hostel) ធំប្រណីត កំពុងតែរះ​ចំកណ្តាលបេះដូងនៃទីក្រុងសៀមរាបតែម្តង។ ហូសតែលនោះមានឈ្មោះថា The Twizt - Lifestyle Hostel ដែលមានបន្ទប់ពីរប្រភេទ៖ ទី១ ប្រភេទ Dormitories (dorm)​ ដែលមានបន្ទប់គ្រែ២ គ្រែ៤ គ្រែ៨ និងគ្រែ១២ ជាលណ្ខៈ bunk beds។ ចំណែកឯប្រភេទបន្ទប់ទី២ គឺលក្ខណៈឯកជន (Private Room) មានបន្ទប់គ្រែ១ និង​បន្ទប់គ្រែ២ ហើយបន្ទប់នីមួយៗ​សុទ្ធសឹងតែបំពាក់នូវបរិក្ខារថ្មីៗ ប្រកបដោយផាសុកភាព ទំហំធំទូលាយ ហើយអ្វីដែលសំខាន់នោះគឺ WiFi ល្បឿនលឿន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
The Twizt - Lifestyle Hostel
The Twizt - Lifestyle Hostel

បើនិយាយពី Lobby វិញឌីហ្សាញញាក់សាច់តែម្តង ចំណែកឯផ្នែកដំបូលវិញមានបរិយាកាសល្អបរិសុទ្ធ វាលលាតសន្ធឹងទៅលើអាកាស​​ និងមាន Bar មួយឈ្មោះថា AKAS ដែលមានលក់នូវភេសជ្ជៈ និងអាហារដ៏ឈ្ងុយឆ្ងាញ់ដែលចម្អិនចេញពីស្នាដៃចុងភៅដ៏ចំណានប្រចាំហូសតែល។​

The Twizt - Lifestyle Hostel
The Twizt - Lifestyle Hostel

កាន់តែអស្ចារ្យទៅទៀត មានទីកន្លែងលំហែកាយដូចនៅក្នុងរដូវរំហើយ (summer) នៅលើឆ្នេរខ្សាច់ និងសម្រាប់ជប់លាងជួបជុំមិត្តភក្តិថ្មីៗមកពីគ្រប់បណ្តាប្រទេសជុំវិញពិភពលោក ហើយអ្វីដែលពិសេសជាងគេផងនោះគឺ អាងហែលទឹកដែលនៅលើដំបូលអាគារខ្ពស់ដ៏ស្រស់ស្អាតសម្រាប់មើលថ្ងៃរៀបលិច បណ្តើរ ហែលទឹកបណ្តើរ និងកម្សាន្តជាមួយមិត្តភក្តិ ឬដៃគូផងដែរ។

The Twizt - Lifestyle Hostel
The Twizt - Lifestyle Hostel
The Twizt - Lifestyle Hostel
The Twizt - Lifestyle Hostel
The Twizt - Lifestyle Hostel
The Twizt - Lifestyle Hostel
The Twizt - Lifestyle Hostel
The Twizt - Lifestyle Hostel
The Twizt - Lifestyle Hostel
The Twizt - Lifestyle Hostel
The Twizt - Lifestyle Hostel
The Twizt - Lifestyle Hostel
The Twizt - Lifestyle Hostel
The Twizt - Lifestyle Hostel

តោះ! ឥឡូវសាកក្រឡេកមើលពីសាច់រឿងដំបូងរបស់ហូសតែល ដែលមានចំណងជើងថា Twizt of Fate: Single & Ready to Mingle ទាំងអស់គ្នាមើលថា មានអត្ថន័យយ៉ាងដូចម្តេចទៅណ៎៖

វីដេអូ

សូមជម្រាបផងដែរថា The Twizt ហូសតែល ជាអាជីវកម្មថ្មីមួយទៀតរបស់ក្រុមហ៊ុន Innotality នឹងចាប់ផ្តើមបើកទ្វារទទួលភ្ញៀវលើកដំបូង (soft opening) ចាប់ពីថ្ងៃទី៦ ធ្នូ ២០១៩ នេះតទៅ ដោយមានការផ្តល់ជូន 10+1 Promotion មានន័យថារាល់ការកក់គ្រែចំនួន១០ នឹងទទួលបានគ្រែបន្ថែម១ទៀតដោយឥតគិតថ្លៃ ហើយតម្លៃក្នុង១គ្រែត្រឹមតែ១០ដុល្លារប៉ុណ្ណោះ ចាប់ពីថ្ងៃបើករហូតដល់ថ្ងៃទី១០ ដែលត្រូវនឹងព្រឹត្តិការណ៍ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅប្រាសាទអង្គរវត្ត ត្រូវនឹងថ្ងៃទី៨ ធ្នូ ខាងមុខនេះផងដែរ។

សូមរួសរាន់ឡើង ព្រោះការផ្តល់ជូននេះមានកំណត់! សម្រាប់ការកក់ទុកមុន សូមទំនាក់ទំនងមកកាន់លេខ 015 473 222 ឬ 015 429 222។​​ សម្រាប់ព័ត៌មានថ្មីៗពី The Twizt សូមចូលទៅកាន់ Facebook https://www.facebook.com/thetwizt និង Instagram https://www.instagram.com/twizthostel

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T