តារាវិទូបង្ហាញរូបភាពរបស់ផ្កាយដុះកន្ទុយក្រៅប្រព័ន្ធព្រះអាទិត្យដែលហោះចូលគន្លងប្រព័ន្ធព្រះអាទិត្យរបស់យើង

//s5.kh1.co/0a/0a64963b0ca90497b46bd8c28454a455a31b3bf0.jpg
បច្ចេកវិទ្យា

 ២៧-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អាមេរិក៖ តារាវិទូទើបថតបានរូបភាពរបស់ផ្កាយដុះកន្ទុយក្រៅប្រព័ន្ធព្រះអាទិត្យមួយដែលមានឈ្មោះថា 2I/Borisov។ វាជាវត្ថុទីពីរហើយដែលមកពីប្រព័ន្ធព្រះអាទិត្យផ្សេងហើយហោះចូលគន្លងប្រព័ន្ធព្រះអាទិត្យរបស់យើង និងគួររំលឹកផងដែរថាវត្ថុទី១ដែលមកពីប្រព័ន្ធអាទិត្យផ្សេងកាលពីឆ្នាំ២០១៧ហើយបានហោះចូលប្រព័ន្ធព្រះអាទិត្យរបស់យើងដែរនោះគឺ​ Oumuamua​ ដែលមិនត្រូវបានគេកំណត់ឲ្យច្បាស់ថាវាជាអាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយឲ្យពិតប្រាកដ។ ក្រុមតារាវិទូមកពីសាកលវិទ្យាល័យ Yale បានប្រើឧបករណ៍ថតរូបកម្រិតមធ្យមដើម្បីផ្ដិតយករូបជិតរបស់ផ្កាយដុះកន្ទុយនោះ ព្រោះវាជាការតាមដានដំណាក់កាលដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពផ្កាយដុះកន្ទុយ 2I/Borisov ថតបានដោក្រុមតារាវិទូ
រូបភាពផ្កាយដុះកន្ទុយ 2I/Borisov ថតបានដោក្រុមតារាវិទូ

រូបភាពនោះបានបង្ហាញថាកន្ទុយរបស់វាមានប្រវែងរហូតដល់ ១៦០,៩៣៤.៤គីឡូម៉ែត្រ។ នៅថ្ងៃទី៨ខែធ្នូនេះ ផ្កាយដុះកន្ទុយមួយនេះនឹងហោះឆ្លងកាត់ផែនដីរបស់យើងក្នុងរយៈចម្ងាយ៣០៥,៧៧៥,៣៦០គីឡូម៉ែត្រ។ នៅពេលវាហោះមកជិតផែនដីរបស់យើង ទឹកកក និងធូលីរបស់វានឹងរលាយបង្កើតជាកន្ទុយយ៉ាងវែង។ ក្រុមអ្នកវិទ្យាសាស្ត្រគិតថាផ្កាយដុះកន្ទុយនេះដែលមានដើមកំណើតនៅក្នុងប្រព័ន្ធព្រះអាទិត្យផ្សេងមួយទៀតត្រូវបានរុញច្រានឲ្យចេញមកក្រៅដោយទំនាញនៅពេលវាហោះកៀកភពមួយ។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយបន្ថែមទៀតថា វានឹងបញ្ចេញពន្លឺកាន់តែខ្លាំងនៅពាក់កណ្ដាលខែធ្នូ ហើយគេនឹងនៅបន្តតាមដានវារហូតដល់ខែមេសាឆ្នាំ២០២០ជាមួយនឹងតេឡេស្កុបខ្នាតកណ្ដាល បន្ទាប់មកទៀតគេនឹងប្រើតេឡេស្កុបខ្នាតយក្សដើម្បីតាមដានវារហូតដល់ខែតុលាឆ្នាំ២០២០៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T