ល្អមែន! សាលារៀនមួយចែកកូនមាន់​ឲ្យសិស្សចិញ្ចឹម ដើម្បីកាត់បន្ថយការលេងទូរស័ព្ទដៃ (មានវីដេអូ)

//s5.kh1.co/f1/f1894687ce6cacb63426505e3488e2fb3a04ade4.jpg
សង្គម

 ២៧-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ឥណ្ឌូណេស៊ី៖ ក្រុមមន្រ្តីនៅក្នុងទីក្រុងមួយនៃប្រទេសឥណ្ឌូនេស៊ី បានផ្តួចផ្តើមផែនការ​ ដើម្បីកាត់បន្ថយក្មេងៗពីការលេងទូរស័ព្ទដៃ តាមរយៈការផ្តល់ឱ្យពួកគេនូវកូនមាន់​ម្នាក់មួយក្បាលទុកសម្រាប់ចិញ្ចឹម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្មានសប្តាហ៍ខាងមុខទៀត កូនមាន់អាយុ៤ថ្ងៃប្រមាណ ២,០០០ក្បាលនឹងត្រូវប្រគល់ទៅឱ្យសិស្សនៅបឋមសិក្សា និងអនុវិទ្យាល័យ ស្ថិតនៅរដ្ឋធានីបានដុង ក្នុងគោលបំណងដើម្បីបង្វែរកុមារចេញពីការលេងទូរស័ព្ទដៃ។

សិស្សត្រូវតែ​ដាក់ចំណីកូនមាន់របស់ពួកគេមុនទៅ និងក្រោយពេលចេញពីសាលារៀន ហើយអាចទុកវានៅផ្ទះ ឬនៅបរិវេណសាលាក៏បាន​ បើសិនពួកគេមិនមានកន្លែងទំនេរនៅទីធ្លាក្រោយផ្ទះ។

នៅក្នុងពិធីគេបានដាក់កូនមាន់ក្នុងទ្រុងរាប់ពាន់ក្បាលសម្រាប់ចែកឲ្យកូនសិស្ស ដោយ​មាន​ភ្ជាប់អក្សរនឹងទ្រុងដោយសរសេរថា "សូមថែរក្សាខ្ញុំឱ្យបានល្អ" ។

​គម្រោងនេះមិនមែនគ្រាន់តែដើម្បីកាត់បន្ថយទម្លាប់នៃការលេងទូរស័ព្ទរបស់កុមារប៉ុណ្ណោះទេ តែវាក៏ជាផ្នែកមួយនៃផែនការជាតិដើម្បីពង្រីកការអប់រំសិស្សដែល​ត្រូវបានដាក់ចេញដោយប្រធានាធិបតី Joko Widodo ៕

កូនមាន់​ ២.០០០ក្បាលនឹងត្រូវប្រគល់ទៅឱ្យសិស្សនៅបឋមសិក្សានិងអនុវិទ្យាល័យនៅរដ្ឋធានីបានដុង

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T