Kane ស៊ុតសាហាវណស់! Mourinho ដឹកនាំ Spur វាយបកបាន៤គ្រាប់ក្នុងតង់ទី២ដណ្ដើមបាន៣ពិន្ទុកក់កៅអីវគ្គ១៦ក្រុម (មានវីដេអូ)

//s5.kh1.co/0a/0ab8d803e39f2d28ec14bf13fcf94fc88fcc13c2.jpg
កីទ្បា

 ២៧-វិច្ឆិកា-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រុម Tottenham Hotspur ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Tottenham Hotpsur Stadium ទទួលស្វាគមន៍ក្រុមភ្ញៀវ Olympiacos ដែលជាការប្រកួតប្រចាំពូល B ក្នុងព្រឹត្តិការណ៍ Champions League កាលពីរាត្រីថ្ងៃអង្គារម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ក្រុមទាំងពីរមានឱកាសសម្រុកគ្នាទៅវិញទៅមក ដោយក្រុម្ចាស់ផ្ទះស៊ុតបាន៩ជើងចំគោលដៅ៥ដង សម្រេចទីបាន៤គ្រាប់ ចំណែកឯក្រុមភ្ញៀវ ស៊ុតបាន៥ជើង ចំគោលដៅ២ដង ទម្លុះសំណាញ់ទីបាន២គ្រាប់។

ក្រុមភ្ញៀវជាអ្នកស៊ុតបើកឆាកនាំមុន២គ្រាប់ ដោយកីឡាករ Youssef El Arabi និងកីឡាករ Ruben Semedo រួចក្រុមម្ចាស់ផ្ទះក៏វាយបកមកវិញបាន៤គ្រាប់ដោយកីឡាករ Dele Alli, Harry Kane (២គ្រាប់),និងកីឡាករ Surge Aurier ។

កីឡាករ Dele Alli និងលោក Mourinho
កីឡាករ Dele Alli និងលោក Mourinho
កីឡាករ Harry Kane
កីឡាករ Harry Kane
កីឡាករ Surge Aurier និងមិត្តរួមក្រុម
កីឡាករ Surge Aurier និងមិត្តរួមក្រុម

ដូច្នេះក្រោយបញ្ចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Spur យកឈ្នះទៅលើក្រុម Olympiacos ក្នុងលទ្ធផល៤ទល់នឹង២។ តាមរយៈជ័យជម្នះនេះជួយឲ្យក្រុមលោក Mourinho  ទទួលបាន៣ពិន្ទុបន្ថែម មានពិន្ទុសរុប១០ពិន្ទុដោយឈរលេខ២ក្នុងពូល B កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ៕

តារាងពិន្ទុក្នុងពូល B
តារាងពិន្ទុក្នុងពូល B

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

ការប្រកួត Highlights រវាងក្រុមទាំងពីរ
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T