ផ្សែងហុយផង កណ្តឹងប្រកាសអាសន្នរោទិ៍ទៀត កម្មករជាង១ពាន់នាក់រត់ផ្អើល​ពេញរោងចក្រ​ !

//s5.kh1.co/d9/d9506bba13ae2b47b6b4dec1f627d7b09d6e98fe.jpg
សង្គម

 ២៦-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា មានករណី​សង្ស័យ​មកពី​ទុស្សេខ្សែភ្លើង​ ​ទើប​បណ្តាល​ឱ្យ​មានផ្សែងហុយ និង​​មានសំឡេង​កណ្តឹងប្រកាសអាសន្នរោទិ៍​​ក្នុង​រោង​ចក្រកាត់ដេសម្លៀកបំពាក់យីហោ វ៉ាយអូលែត​អីភែរឹល ខេមបូឌា ​បាន​បង្កការ​ភ្ញាក់​ផ្អើល​ដល់​កម្មករនាំគ្នារត់ប្រសេកប្រសាច​ចេញពីក្នុងរោង​ចក្រ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/74/74f7f4d4b3d1870766e3cd653d6ffab9c319467e.jpg
https://s5.kh1.co/__image/w=650,h=379,q=100/02/02c5c3bd0b30eab49b28c4cd97215d545cad562f.jpg

ហេតុការណ៍​ខាងលើ​នេះ​បានប​ង្កការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​១និង​​​​៤២នាទីរសៀលថ្ងៃទី​​២៦ វិច្ឆិកា ឆ្នាំ​២០១៩ នៅចំណុច​ក្នុងរោង​ចក្រកាត់ដេរ​សម្លៀកបំពាក់​យីហោ វ៉ាយអូលែត​អីភែរឹល ខេមបូឌា តាម​​បណ្តោយ​ផ្លូវ​២០០២ ស្ថិត​ក្នុង​ភូមិ​​ត្រពាំងឈូក សង្កាតអូរបែកក្អម ខណ្ឌសែនសុខ ។

https://s5.kh1.co/__image/w=650,h=379,q=100/19/198f27a10a6fb55be0937ac007657dbe3238d219.jpg

តាមសេចក្តីរាយការណ៍​បា​នបន្ត​ឱ្យដឹង​ថា រោងចក្រកើតហេតុ​ខាងលើ​មាន​កម្មករ​បម្រើការ​ងារ​ចំនួន​១៣០០នាក់​ផងដែរ ហើយ​ក្នុងហេតុការណ៍ខាងលើ​នោះ​ពុំបណ្តាល​ឱ្យ​មានភ្លើងឆេះសន្ធោសន្ធៅនោះទេ គ្រាន់តែ​មាន​ហុយផ្សែង​ និងមានកណ្តឹងប្រកាសអាសន្ន​រោទិ៍ ទើប​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​កម្មករ​នាំគ្នា​​រត់​ប្រសេកប្រសាច​​​ចេញមកក្រៅ​ ។ ​ខណៈនោះ​ក៏មានក្រុមកម្មករ និង​សន្តិសុខនាំគ្នា​ជួយពន្លត់ទាន់ ។ បន្ទាប់ពីកើតហេតុ រោង​ចក្រខាងលើ​ក៏បានផ្អាកការ​ងារ​មួយ​ល្ងាច​ផងដែរ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ 

https://s5.kh1.co/__image/w=650,h=379,q=100/b3/b3caa1241560f0879f852d279e6ed1c67fc0c613.jpg
https://s5.kh1.co/__image/w=650,h=379,q=100/c8/c8300bd5e11f5a9f599de2365afeabf97d904dbd.jpg
https://s5.kh1.co/__image/w=650,h=379,q=100/a7/a7d7af4442445251a35689bfacf814ed0b975512.jpg
https://s5.kh1.co/__image/w=650,h=379,q=100/54/5417a73b4a621819040fcdedae17243db036eb35.jpg
https://s5.kh1.co/__image/w=650,h=379,q=100/37/37b1f1f61befc202046241b9852b0c0de235e7a2.jpg
https://s5.kh1.co/__image/w=650,h=379,q=100/44/4417efb87f175a3576bfd2bbec8ab264289d5390.jpg
https://s5.kh1.co/__image/w=650,h=379,q=100/2a/2adc306b82e9ea35d5f162234359ae35460ffdcc.jpg
https://s5.kh1.co/__image/w=650,h=379,q=100/40/406d6947c34c0fb292880ae5bbc2a009d8112618.jpg
https://s5.kh1.co/__image/w=650,h=379,q=100/0b/0be60acf60943d58d5be30122f0ccd31e1feb7e2.jpg
https://s5.kh1.co/__image/w=650,h=379,q=100/1b/1b8cdb082219fbee3cc35d8144deb3260fe3bac2.jpg
https://s5.kh1.co/__image/w=650,h=379,q=100/85/85c135f2daeab248181925a2f4effc6263082770.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T