លោក គួច ចំរើន៖ ពន្យល់ទៅមន្រ្តីជាន់ខ្ពស់មីយ៉ាន់ម៉ាថា វិនិយោគិនចិនធំៗ មកដល់ខេត្តព្រះសីហនុ បានប្រែខេត្តនេះជាប៉ូលសេដ្ឋកិច្ចទីពីរបន្ទាប់ពីភ្នំពេញ

//s5.kh1.co/98/981ccd30bc958f0f7ed0d4a95b3e18794a17ee91.jpg
Khmerhome

 ២៦-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=434,q=100/98/981ccd30bc958f0f7ed0d4a95b3e18794a17ee91.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រះសីហនុ៖ ការអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងគំនិតផ្ដួចផ្ដើម គោលនយោបាយ «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» និង «ផ្លូវសូត្រសមុទ្រ»សតវត្សរ៍ទី២១ របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទើបធ្វើឱ្យមានការដាក់ទុនវិនិយោគយ៉ាង ច្រើនសន្ធឹកសន្ធាប់ ពីអ្នកវិនិយោគជនជាតិចិននៅខេត្តព្រះសីហនុ មានដូចជា វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ។ ម្យ៉ាងទៀត ការមកដល់វិនិយោគិនធំរបស់ចិន ខេត្តព្រះហនុបានបានប្រែមុខមាត់ ខេត្តជាប់សមុទ្រមួយនេះ ប្រែជាប៉ូលសេដ្ឋកិច្ចទីពីរបន្ទាប់ពីភ្នំពេញ។

https://s5.kh1.co/__image/w=650,h=434,q=100/3a/3abfc200681cdb75835253f547970c319992b823.jpg

ការលើកឡើងខាងលើ របស់ លោក គួច ចំរើន នៅពេលចូលរួមក្នុងការផ្តល់អនុសាសន៍ទាក់ទងនឹងបទពិសោធន៍នៃការវិនិយោគរបស់ជនជាតិចិនក្នុងខេត្តព្រះសីហនុ ទៅថ្នាក់ដឹកនាំរដ្ឋខារែន នៃសហភាពមីយ៉ាន់ម៉ា ដែលដឹកនាំដោយ លោកស្រី ណ ស៊ូ សាណា ឡាឡាសូ (Naw Susanna HlaHla Soe) សមាជិកសភា នៃសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

https://s5.kh1.co/__image/w=650,h=434,q=100/98/981ccd30bc958f0f7ed0d4a95b3e18794a17ee91.jpg

លោកអភិបាលខេត្តកំពង់ផែស្វ័យតទឹកជ្រៅ ក៏បានជំរាបជូនប្រតិភូមីយ៉ាន់ម៉ាថា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើឱ្យសង្គមជាតិមានសុខសន្តិភាព ធានាបានស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ចូលរួមកាត់បន្ថយភាពក្រីក្រ ព្រម ទាំងលើកកម្ពស់ការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស និងគោរពសិទ្ធិមនុស្ស។

https://s5.kh1.co/__image/w=650,h=434,q=100/1f/1fd0ffbb967e891f3bd4fa896c32f64d1a1c94fc.jpg

លោក បានបន្ថែមថា ដោយអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងគំនិតផ្ដួចផ្ដើម គោលនយោបាយ «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» និង «ផ្លូវសូត្រសមុទ្រ» សតវត្សរ៍ទី២១ របស់ប្រធានាធិបតីចិន ស៊ី ជីនពីង ទើបធ្វើឱ្យមានការដាក់ទុនវិនិយោគយ៉ាង ច្រើនសន្ធឹកសន្ធាប់ ពីអ្នកវិនិយោគជនជាតិចិននៅខេត្តព្រះសីហនុ មានដូចជា វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ ។

ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិមួយយ៉ាងសំខាន់ ហើយជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរមកកម្សាន្តតាមឆ្នេរ សមុទ្រ មានកោះដ៏ស្រស់ស្អាត មានកំពង់ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវគោក និងធនធានធម្មជាតិដ៏សំបូរបែប។ ​ជាការលើកទឡ្ហីករណ៍របស់ លោក គួច ចំរើន ក្នុងការផ្ដល់អនុសាសន៍ខាងលើ។

https://s5.kh1.co/__image/w=650,h=434,q=100/e1/e1e6bbe3370c136e4e5b670b6b5fd056dbee5a1f.jpg

លោក បានឱ្យដឹងបន្ថែមថា គម្រោងស្ថាបនាផ្លូវល្បឿនលឿនតភ្ជាប់ខេត្តព្រះសីហនុ ជាមួយរាជធានីភ្នំពេញនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២២ខាងមុខនេះ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ចំនួន ៣៤ខ្សែ ប្រវែង ៨៤.៥០៥គីឡូម៉ែត្រ ដែលសម្ដេចហ៊ុន សែន បានបើកការដ្ឋានស្ថាបនាផ្លូវក្នុងក្រុង ៣៤ខ្សែ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ។

https://s5.kh1.co/__image/w=650,h=434,q=100/39/39f7c656069ad8c1a4237de6a85a43f4be852d70.jpg

ហើយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នឹងបើកកិច្ចប្រជុំចរចា ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីបើកចំហរឱ្យកាន់តែទូលាយក្នុងការធ្វើពាណិជ្ជកម្ម កាន់តែប្រសើរថែមទៀតរវាងកម្ពុជា-ចិន ។ តាមការឱ្យដឹងបន្ថែមពី គួច ចំរើន ដោយបានបន្ថែមទៀតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងផ្ដល់ឱកាសលំហូរ ទីផ្សារកាន់តែច្រើនដល់កម្ពុជា បន្ថែមលើអ្វីដែលកម្ពុជាសម្រេចបានតាមរយៈកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងអាស៊ាន និងចិន ។

https://s5.kh1.co/__image/w=650,h=434,q=100/48/48e9750b560ef833c139256577f3e8c9170ed730.jpg

លោក អភិបាលខេត្តតំបន់ទេសចរណ៍ជាប់សមុទ្រដដែលនេះ បានលើកឡើងការធ្វើអភិបាលកិច្ចដូច្នេះថា ការអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ និងអ្នកវិនិយោគ ភ្ញៀវទេសចរជាតិ អន្តរជាតិ រស់នៅ និងប្រកបរបរអាជីវ កម្មយ៉ាងសុខដុមរមនា និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ មានការរីកចម្រើនជានិរន្តរ៍។

https://s5.kh1.co/__image/w=650,h=434,q=100/48/48f9146ec1033f4f02da8d0d4aad24422071cf1f.jpg

សូមរម្លឹកថា កាលពីឆ្នាំ២០១៧ មីយ៉ាន់ម៉ា បានចុះហត្ថលេខា MoU លើការវិនិយោគផែ្នកសេដ្ឋកិច្ចចិន (CMEC) នៅសហភាពមីយ៉ាន់ម៉ា ក្នុងចំណោម ៣០គម្រោង ដែលបានដាក់ស្នើ គឺមានតែគម្រោង៩ប៉ុណ្ណោះ ដែលត្រូវបានអនុម័ត។

គម្រោងសាងសង់តំបន់សក្តានុពលសេដ្ឋកិច្ច ជាផ្នែកមួយនៃគម្រោងដែលបានអនុម័ត ក្នុងនោះមានគម្រោង Shwe KoKo ស្ថិតនៅក្នុងតំបន់ Myawaddy ដែរ ដែលតំបន់នេះជាប្រជាជនខារែនរស់នៅច្រើន។ ដោយសារគម្រោងនេះ មានការអភិវឌ្ឍន៍លឿន ដូច្នេះមជ្ឈមណ្ឌលសិក្សាបណ្តុះបណ្តាលកសាង សន្តិភាព និងដោះស្រាយទំនាស់ បានរៀបចំដំណើរទស្សនកិច្ចសិក្សានៃថ្នាក់ដឹកនាំរដ្ឋខារែន មកកាន់កម្ពុជា ដើម្បីស្វែងយល់ពីបទពិសោធន៍នៃការវិនិយោគរបស់ជនជាតិចិននៅក្នុងខេត្តព្រះសីហនុ។ ម្យ៉ាងទៀត ដោយសារតែខេត្តព្រះសីហនុ និងMyawaddy មានភាពស្រដៀងគ្នា ហើយជាតំបន់ដែលវិនិយោគចិន បានបោះទុនវិនិយោគលើការសាងសង់អគារពាណិជ្ជកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T