ប្រុងប្រយ័ត្នចំពោះអ្នកមានសត្វចិញ្ចឹមទាំងឡាយ! ថ្មីៗនេះមានបុរសម្នាក់បានស្លាប់ដោយសារឆ្លងបាក់តេរីតាមរយៈការលិឍរបស់សត្វឆ្កែ

//s5.kh1.co/a3/a3aa8e23b6db36441f812df65418139242fb1cff.jpg
សង្គម

 ២៦-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អាល្លឺម៉ង់៖ បុរសជនជាតិអាល្លឺម៉ង់ម្នាក់ដែលមានអាយុ៦៣ឆ្នាំបានស្លាប់ដោយសារការឆ្លងបាក់តេរីពីសត្វចិញ្ចឹមដែលជាករណីដ៏កម្រមួយ ក្រោយពីគាត់ត្រូវបានលិឍដោយសត្វឆ្កែរបស់គាត់ នេះបើយោងតាមការចុះផ្សាយរបស់ព័ត៌មាន CNN។ លោកវេជ្ជបណ្ឌិតបានក្រើនរម្លឹកដល់ម្ចាស់សត្វចិញ្ចឹមទាំងឡាយឲ្យមកពិគ្រោះយោបល់ជាមួយគ្រូពេទ្យជាបន្ទាន់ បើមានរោគសញ្ញាដូចជាជំងឺផ្តាសាយខុសប្រក្រតី។ របាយការណ៍មួយបានបង្ហាញថាបុរសរងគ្រោះបានឆ្លងបាក់តេរីមួយប្រភេទហៅថា capnocytophaga canimorsus ដែលគេរកឃើញមាននៅក្នុងមាត់សត្វឆ្កែនិងឆ្មា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ការឆ្លងបាក់តេរីនេះមកកាន់មនុស្សតាមរយៈសត្វចិញ្ចឹមជាករណីមួយដ៏កម្រ ប្រសិនជាអ្នកមិនត្រូវបានពួកវាខាំទេ។ គ្រូពេទ្យនៅមន្ទីរពេទ្យកាកបាទក្រហមក្នុងក្រុង Bremen បានឲ្យដឹងថាបុរសចំណាស់ខាងលើនេះត្រូវបានប៉ះនិងលិឍដោយសត្វឆ្កែរបស់គាត់ ប៉ុន្តែមិនត្រូវបានវាខាំទេកាលពីប៉ុន្មានសប្ដាហ៍មុន។​​ ពីដំបូងគាត់មានរោគសញ្ញាដូចជាជំងឺផ្តាសាយហើយក្រោយមកបានវិវឌ្ឍទៅជាមេរោគក្នុងឈាមហើយបន្ទាប់មកក៏ឃើញស្នាមឈាមជាំនៅលើស្បែក។ បុរសនេះបានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែសុខភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនទៅៗ ហើយគាត់បានស្លាប់ដោយសារតែមិនអាចជួយសង្គ្រោះបាន។

បាក់តេរី capnocytophaga canimorsus​ ដែលមានក្នុងមាត់ឆ្កែឆ្មា
បាក់តេរី capnocytophaga canimorsus​ ដែលមានក្នុងមាត់ឆ្កែឆ្មា

វាជារឿងធម្មតាដែលមាត់សត្វឆ្កែមានផ្ទុកប្រភេទបាក់តេរី capnocytophaga canimorsus ហើយវាមិនបណ្តាលឲ្យមានជំងឺអ្វីសំខាន់ដែរ។ ទោះយ៉ាងណាបើសិនជាវាកើតចំកន្លែង ចំពេលវេលា ចំអ្នកជំងឺ... វាអាចឆ្លងបាក់តេរីនេះបានយ៉ាងងាយ។ វេជ្ជបណ្ឌិត Stephen Cole សាស្រ្តាចារ្យផ្នែកអតិសុខុមប្រាណវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Pennsylvania បាននិយាយថាវាជារឿងមួយដ៏កម្រដែលមេរោគនេះអាចចម្លងពីសត្វមកមនុស្ស៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T