លោក Sarri ចង់បានកូនក្រុមចាស់ម្នាក់នៅ Chelsea មករួមរស់នឹងគ្នាជាថ្មីជាមួយ Juventus !

//s5.kh1.co/1c/1c83ef0eb76e2ecefae4a4f4f93531e1b79e1f37.jpg
កីទ្បា

 ២៦-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អឺរ៉ុប៖ ខ្សែការពារស្លាបឆ្វេងរបស់ Chelsea កីឡាករ Emerson Palmieri ត្រូវបានគេរាយការណ៍មកថាជាគោលដៅមួយរបស់លោក Mauricio Sarri ក្នុងការនាំយកទៅលេងនៅ Juventus។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Emerson Palmieri 
កីឡាករ Emerson Palmieri 

បើទោះបីជាខ្សែការពារឆ្វេង Emerson មិនសូវជាបានបង្ហាញខ្លួនទៀងទាត់ក្នុងជម្រើសជាតិដំបូងឲ្យ Chelsea ខ្សែការពារឆ្វេងវ័យ ២៥ឆ្នាំរូបនេះត្រូវបានគេដឹងថាជាកីឡាករសំណព្វមួយរូបរបស់លោក Frank Lampard។

បើតាមប្រភពពីក្នុងប្រទេសអ៊ីតាលី Juventus បានដាក់ការចង់បានមកលើកីឡាករជម្រើសជាតិអ៊ីតាលី Emerson ដោយលោក Sarri ដែលធ្លាប់ធ្វើការជាមួយគ្នាផ្ទាល់កាលពីនៅ Chelsea ចង់បានរូបគេទៅប្រជែងគ្នាជាមួយ Alex Sandro នៅទីក្រុង Turin។

កីឡាករ Emerson Palmieri 
កីឡាករ Emerson Palmieri 

យ៉ាងណាមិញ ដោយមើលឃើញពីភាពវិជ្ជមានរបស់ Emerson ក្លិបតោខៀវ Chelsea អាចនឹងមកលក់កីឡាករដែលនៅសល់កុងត្រាពីរឆ្នាំកន្លះ Emerson រូបនេះទេនៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។

គួរឲ្យដឹងដែរថា សម្រាប់រដូវកាលថ្មីនេះ Emerson បង្ហាញខ្លួនក្នុងជម្រើសដំបូងឲ្យ Chelsea ក្នុងក្របខណ្ឌ Premier  League បានចំនួន ៨ប្រកួត គិតត្រឹមសប្ដាហ៍ទី១៣៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T