វិនិយោគិនអាមេរិកមានបំណង បណ្ដាក់ទុនរកស៊ីនៅកម្ពុជាលើវិស័យសណ្ឋាគារ និងវិស័យថាមពលគាំពារដល់បរិស្ថាន

//s5.kh1.co/85/85ac6bc3cff119f429cf62004e0cb8d383729748.jpg
Khmerhome

 ២៦-វិច្ឆិកា-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=434,q=100/9c/9c251b312a5677ce932ba011ef6bdb9c81241e52.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ អ្នកវិនិយោគអាមេរិក មួយក្រុមបានចាប់អារម្មណ៍អំពីកម្ពុជា ដោយមានគោលបំណងចង់បណ្ដាក់ទុនវិនិយោគលើផ្នែកសណ្ឋាគារលំដាប់ខ្ពស់ៗនិងថាមពល ពិសេសថាមពល លមិនប៉ះពាល់ដល់បរិស្ថាន ដូចជាថាមពលព្រះអាទិត្យ និងយានជំនិះប្រើប្រាស់អ៊ីដ្រូហ្សែនជាដើម។

https://s5.kh1.co/__image/w=650,h=434,q=100/47/47bc421d8dda584feb022693b6340b5205a76ba3.jpg

វិនិយោគិនខាងលើ មកពីទីក្រុងឡូសអេនជេលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីស្វែងរកឱកាសវិនិយោគ លើវិស័យទេសចរណ៍ ថាមពល និងវិស័យនានានៅកម្ពុជា។ បើតាមក្រសួងទេសចណ៍កម្ពុជា បានបន្តថា បន្ទាប់ពីបានជួបពិភាក្សាជាមួយក្រសួង-ស្ថាប័នមួយចំនួនរួចមក ប្រតិភូវិនិយោគ និងទេសចរណ៍មួយក្រុមនេះ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ និងលោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ៣២០១៩។

https://s5.kh1.co/__image/w=650,h=434,q=100/6c/6c49fb3194f6839bf0deefda25e189cb37998a92.jpg

ក្រោយបញ្ចប់កិច្ចពិភាក្សា សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានប្រាប់សារព័ត៌មានក្នុងស្រុកដែលស្និទ្ធទៅហ្នឹងដ្ឋាភិបាលថា ក្នុងកិច្ចពិភាក្សាខាងលើ ថ្នាក់ដឹកនាំក្រសួង បានជម្រាបពីវឌ្ឍនភាពលើវិស័យទេសចរណ៍ ក៏ដូចជាគោលនយោបាយ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកថា ការអភិវឌ្ឍវិស័យអាទិភាពមួយនេះ ឱ្យរីកចម្រើនឈានឡើង សំដៅធ្វើយ៉ាងណាប្រែក្លាយកម្ពុជា ទៅជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ ប្រកបដោយភាពទាក់ទាញខ្ពស់។

លោក សូ វិសុទ្ធី បានបន្តថា ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានលើកបង្ហាញពីបរិយាកាស និងគោលនយោបាលលើកទឹកចិត្ត ដល់ការវិនិយោគក្នុងវិស័យទេសចរណ៍ ដូចជាការដាក់ចេញគោលនយោបាយ និងលើកចិត្តឱ្យមានការបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ គេហដ្ឋានទីពីរ (Second Home) និងគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ ប្រកបដោយចីរភាព ស្របតាមទស្សនទាន «ស្អាត និងបៃតង»

https://s5.kh1.co/__image/w=650,h=434,q=100/56/56465bb6efb8402fe86d22d221df53c4bdf9d57a.jpg

ក្រុមហ៊ុនវិនិយោគធំៗរបស់អាមេរិក បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង មកលើសក្តានុពលទេសចរណ៍កម្ពុជា ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ព្រមជាមួយចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា ក្នុងការសម្រេចកំណើនទេសចរឱ្យបានប្រមាណ ៧លាននាក់ ក្នុងឆ្នាំ២០២០ និងប្រមាណ១៥លាននាក់ ក្នុងឆ្នាំ២០៣០ ដែលត្រូវការការវិនិយោគលើវិស័យហេដ្ឋារចនាសម្ពន្ធ ផលិតផលទេសចរណ៍ ក៏ដូចជាធនធានមនុស្សក្នុងវិស័យទេសចរណ៍ជាដើម។ បើតាម លោក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ដដែល។

https://s5.kh1.co/__image/w=650,h=434,q=100/19/19f254c0a670d10a1a676f7d663d0a2b2a9abefa.jpg

ត្រង់ចំណុចនេះ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចចក្ខុវិស័យនេះទៅបាន កម្ពុជាចាំបាច់ត្រូវមានការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងតភ្ជាប់ហេដ្ឋារចនាសម្ពន្ធ ក៏ដូចជាជើងហោះហើរត្រង់កាន់តែច្រើនជាមុន។ បើតាមទឡ្ហីករណ៍ របស លោក សូ វិសុទ្ធី និងបានបន្ថែមថា ក្រសួងទេសចរណ៍ បានបង្ហាញពីសក្ដានុពលទាក់ទាញខ្ពស់នៅតាមប៉ូលទេសចរណ៍សំខាន់ៗរបស់កម្ពុជា មានដូចជារាជធានីភ្នំពេញ សៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ-ភូមិភាគនិរតី និងតំបន់ភូមិភាគឦសាន ដែលកំពុងត្រូវការការវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីបន្ថែមទៀត។

https://s5.kh1.co/__image/w=650,h=517,q=100/02/0286819d46abd306136ea9c07374e0b2eb982456.jpg

លោក បានបញ្ជាក់ថា ក្រុមវិនិយោគិនខាងលើបានបង្ហាញពីបំណងជួយជំរុញឱ្យមានលំហូរទេសចរ ពីសហរដ្ឋអាមេរិកមកកាន់កម្ពុជាកាន់តែច្រើនផងដែរ ខណៈនៅឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរមកពីអាមេរិកជាង ២៥ម៉ឺននាក់ ស្ថិតក្នុងចំណាត់ថ្នាក់ទី៦ នៃចំនួនភ្ញៀវទេសចរអន្តរជាតិទាំង១០ប្រទេសដែលមកទស្សនាកម្ពុជា ហើយក្នុងរយៈពេល៩ខែ នៃឆ្នាំ២០១៩នេះ ភ្ញៀវទេសចរមកពីអាមេរិកមានប្រមាណជាង ១៧ម៉ឺននាក់ ស្ថិតក្នុងចំណាត់ថ្នាក់ទី៦ដដែល៕

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T