នរណាមិនល្បី កំពូលសែលហ្វី OPPO! តេាះមើលពីភាពខុសគ្នា​ រវាង F11 Pro និង Reno 2F អ្នកស្នងត្រកូល F ស៊េរី ស្មាតហ្វូនកាមេរ៉ា4 RAM 8GB គួរជ្រើសរើសមួយណា?

//s5.kh1.co/70/704a5c4bb72d5723a93889f7ef6a8c544545f74e.jpg
បច្ចេកវិទ្យា

 ២៦-វិច្ឆិកា-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

នរណាក៏ដឹងដែរថា OPPO ត្រកូល F Series ជាកំពូលស្មាតហ្វូនជំនាញសែលហ្វី តាំងពីជំនាន់ OPPO F1Plus រហូតមកដល់ F11 Pro។ ហើយសម្រាប់វីដេអូមួយនេះវិញ យើងនឹងធ្វើការប្រៀបធៀបគ្នារវាង Oppo F11 Pro ជាមួយស៊េរីថ្មីបន្ទាប់របស់វាគឺ OPPO Reno 2F ដើម្បីជ្រាបច្បាស់អំពីសមត្ថភាព ព្រមទាំងតម្លៃរបស់វា។ សូមតាមដានទាំងអស់គ្នា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Oppo F11 Pro vs Oppo Reno 2F
Oppo F11 Pro vs Oppo Reno 2F
Oppo F11 Pro
Oppo F11 Pro
Oppo Reno 2F
Oppo Reno 2F

សម្រាប់ OPPO F11 Pro មានតម្លៃ 309$ មានរូបរាង និងពណ៌យ៉ាងស្រស់ស្អាត មិនស្រឡាញ់មិនបាន រាងម៉ាបេន ពណ៌ម៉ាកប់ កាមរ៉ាម៉ាឡូយអាចថត Portrait ច្បាស់ឥតខ្ចោះនៅទីងងឹត។

• កាមេរ៉ាសរុបមានចំនួន 3 - ខាងមុខ 1 និងក្រោយ 2 ខណៈ Reno2F មានកាមេរ៉ាខាងក្រោយដល់ទៅ ៤ឯណោះ។ដោយកាមេរ៉ាខាងមុខ មានទំហំ16 MP,​ មានកម្រិត f/2.0  អាចថតវីដេអូបានក្នុងកម្រិត 1080p ជាកាមេរ៉ាបង្កប់នៅក្នុងតួខ្លួន ប្រើម៉ូទ័រហូតចេញ ដូច Reno2F ដែលល្បឿននៃការងើបចេញ លឿនល្មមទាន់ចិត្ត សម្រាប់ការផ្តិតយករូបភាព គឺឲ្យពណ៌បានស្រស់ សាច់ម៉ត់ល្អ និងអាចកាត់ត្រេបានស្អាតផងដែរ។

ហើយកាមេរ៉ាមួយនេះក៏ដើរតួរជាមុខងារស្កេនមុខផងដែរ បន្ថែមពីលើ Sensor ស្គេនម្រាមដៃដោះសោបានយ៉ាងលឿន នៅខាងក្រោយ ផ្ទុយពី Reno2F ដែលប្រើSensor ស្គេនម្រាមដៃបង្កប់លើអេក្រង់

រី​ឯកាមេរ៉ាខាងក្រោយចំនួន២គ្រាប់ទៀត មួយមានទំហំ 48 MP,មានកម្រឹត f/1.8 និងមួយគ្រាប់ទៀត មានទំហំ 5 MP ជាប្រភេទ depth sensor សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ។ កាមេរ៉ាខាងក្រោយមួយគូនេះអាចថតរូបភាពបានផ្ទៃទូលាយល្មម​ តែមិនមានមុខងារ Ultra-Wide Angle ឬថតប្លង់កាន់តែទូលាយ ដូច Reno2F នោះទេ  រីឯការថត Portrait វិញអាចកាត់ត្រេបានស្អាតល្អ សាច់ស្បែកម៉ត់ល្អ ជាមួយមុខងារជំនួយសម្រស់ដែលភ្ជាប់មកស្រាប់។

Oppo F11 Pro
Oppo F11 Pro
Oppo F11 Pro
Oppo F11 Pro
Oppo F11 Pro
Oppo F11 Pro

ចំពោះការថតពេលយប់វិញ សម្រាប់ស្មាតហ្វូនកម្រិតមធ្យមមួយនេះ ធ្វើការបានយ៉ាងល្អមែនទែន ដោយវាមានបំពាក់មុខងារ Ultra Night mod ដែលតម្រូវឲ្យយើងកាន់ដៃនឹងបន្តិច ប្រមាណ 4s នៅពេលចាប់ថត​ ដោយវាអាចផលិតរូបភាព ដោយរក្សាពណ៌ឲ្យនៅស្រស់ សាច់ម៉ត់ល្អ និងកាត់បន្ថយស្នាមអុច បើប្រៀបធៀបជាមួយនឹង Reno2F អាចរក្សាពណ៌ស្រស់ និងភ្លឺល្អជាងបន្តិច ហើយការកាត់បន្ថយស្នាមអុច ក៏ធ្វើការបានប្រសើរជាងដែរ។

ចំពោះការថតវីដេអូវិញ F11 Pro នេះក៏អាចទប់លំនឹងបានល្អដែរ និងអាចផលិតវីដេអូបានក្នុងកម្រិត 1080p។

សម្រាប់កម្លាំងម៉ាស៊ីនវិញ OPPO F11 Pro បំពាក់ឈីប Mediatek Helio P70 ទំហំ 12nm (ណាណូម៉ៃ) ល្បឿន 2.1 GHz ជាមួយនឹង GPU - Mali-G72 – Ram : 6GB ជាមួយទំហំផ្ទុក 64GB និង 128GB។

កម្លាំងម៉ាស៊ីនប៉ុណ្ណឹង ជាមួយនឹងមុខងារបន្ថែម Hyper Boost ដែលជួយកំណត់ និងបង្កើនល្បឿនកម្មវិធី ក៏ដូចជាហ្គេម វាអាចដំណើរការកម្មវិធីបានយ៉ាងប្រសើរ ចំពោះហ្គេមធំៗ ដូចជា PUBG អាចលេងដល់កម្រិត High និងអាចរក្សា Frame rate បាននៅថេរល្អមិនឡើងចុះនោះទេ នៅពេលឡើងកម្តៅ និងមិនសូវស្រូបថ្មប៉ុន្មាននោះទេ។

Oppo F11 Pro
Oppo F11 Pro
Oppo Reno 2F
Oppo Reno 2F

ចំពោះថាមពលថ្មវិញ OPPO F11 Pro បំពាក់ថ្មទំហំ 4000 mAh ដែលអាចរស់បានស្រួលមួយថ្ងៃពេញ សម្រាប់ការប្រើទូទៅ មិនចាំបាច់សាកថ្មថែមក៏បាន តែបើប្រើលេងហ្គេម ឬមើលវីដេអូផ្សេងៗ វាអាចសល់យ៉ាងហោចណាស់ 10% ដែរ តែ OPPO ក៏បានបំពាក់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC 3.0 អមជាមួយក្បាលឆ្នាំងសាក 20W ទៀតនោះ វាធ្វើឲ្យការសាកថ្មពីអស់រលីង រហូតដល់ពេញ ចំណាយពេលត្រឹមតែ៨០នាទីប៉ុណ្ណោះ។

ក្រឡេកមកមើល OPPO Reno2F វិញ កាមេរ៉ា 4 ហ្សូមទៅកាន់ក្តីស្រមៃ ស្មាតហ្វូនតម្លៃ 369$ វិញ។

• កាមេរ៉ាសរុប 5 មុខ 1 ក្រោយ 4 ថតប្លង់កាន់តែទូលាយ ថតស្ទីល Portrait ថតរូបរឹតតែច្បាស់នៅទីងងឹត រឺ ពេលយប់ Digital Zoom 10X​ I Hybrid Zoom 5X។

សម្រាប់កម្លាំងម៉ាស៊ីនគឺដូចគ្នាទៅនឹង OPPO F11 Pro ដែរ តែមាន RAM ធំជាង ទំហំ 8GB និងអាចប្រើស៊ីមបានដល់ទៅ២។

យោងទៅតាមការ Review ពីវីដេអូមុន OPPO Reno 2F មានលក្ខណៈពិសេសៗច្រើន ទាំងការDesign ក៏ស្អាត ជាប់ចិត្ត ពណ៌ក៏ស្អាត Camera ក៏ឡូយថតមួយដឹងមួយ កម្លាំងម៉ាស៊ីនខ្លាំង ថាមពលថ្មធំ និងជាស្មាតហ្វូនស្ថិតក្នុងកម្រិតថវិកាទៀត លើសខ្វះគ្នាតែ 50$ អាចពិចារណាបាន។

តោះ Share ម្នាក់មួយមក បើធ្លាប់ប្រើ ស៊េរីមួយណា? បើមិនទាន់ទេ សាក #OPPOReno2F បាន

Oppo Reno 2F
Oppo Reno 2F
Oppo Reno 2F
Oppo Reno 2F
Ngeth Chheanghour
ង៉ែត ឈៀងហួរ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T