អបអរសាទរ! រិន សាវ៉េត ត្រៀមដឹកដៃគូដណ្ដឹង ចូលរោង ជ័យ ឆាប់ៗខាងមុខនេះហើយ

//s5.kh1.co/ea/ea31b41f72a2acad3a3dd6ecb392a92a230d83b8.jpg
តារា & កម្សាន្ដ

 ២៦-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ លោក រិ​ន សាវ៉េត ជាតារាចម្រៀងប្រុសមួយរូប ដែលកំពុងមានភាពមមាញឹកជាមួយអាជីពសិល្បៈ ជាពិសស ការច្រៀងតាមរោងអាពាហ៍ពិពាហ៍ ផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ទោះជា តារាប្រុសរូបនេះ រវល់ជាមួយការងារបែបណាក្ដី តែរូបលោក អាចដើរតួជា ឪពុកគំរូមើលថែកូនប្រុស បានយ៉ាងល្អ គួរឲ្យសរសើរណាស់។ លើសពីនេះទៅទៀតនោះគឺ បើងាកទៅមើលជីវិតស្នេហា របស់លោកវិញ កំពុងមានភាពផ្អែមល្ហែមយ៉ាងខ្លាំង ជាមួយគូដណ្ដឹងដ៏ស្រស់សោភា ក្រោយពីបានភ្ជាប់ពាក្យរួចមក។

បន្ថែមពីនេះ បន្ទាប់ពីកម្មវិធីភ្ជាប់ពាក្យរបស់ លោក​ រិន សាវ៉េត និងម្ចាស់បេះដូង បានកន្លងផុតទៅរយៈពេល៣ខែរួចមក រូបលោក​បានសម្រេចចិត្ត ដឹកដៃអនាគតភរិយា ចូលរោងជ័យនៅថ្ងៃទី១៨ ខែធ្នូ ឆាប់ៗខាងមុខនេះហើយ។

ដោយឡែក គ្រាន់តែឃើញធៀបការនោះភ្លាម ធ្វើឲ្យអ្នកគាំទ្រទាំងអស់ បង្ហាញអារម្មណ៍រំភើបជំនួសលោក រិន សាវ៉េត ព្រមទាំងទន្ទឹងចាំមើលថា ពិធីអាពាហ៍ពិពាហ៍របស់ តារាប្រុសរូបនេះ នឹង ប្រព្រឹត្តិទៅ ប្រកដដោយភាពសប្បាយរីករាយ និងរ៉ូមែនទិក កម្រិតណា៕

 រិន សាវ៉េត 
 រិន សាវ៉េត 
 រិន សាវ៉េត និងម្ចាស់បេះដូង 
 រិន សាវ៉េត និងម្ចាស់បេះដូង 
 រិន សាវ៉េត និងគូដណ្ដឹង ពេលភ្ជាប់ពាក្យ 
 រិន សាវ៉េត និងគូដណ្ដឹង ពេលភ្ជាប់ពាក្យ 
 រិន សាវ៉េត និងគូដណ្ដឹង ពេលភ្ជាប់ពាក្យ 
 រិន សាវ៉េត និងគូដណ្ដឹង ពេលភ្ជាប់ពាក្យ 
ធៀបការរបស់រិន សាវ៉េត និងអនាគតភរិយា
ធៀបការរបស់រិន សាវ៉េត និងអនាគតភរិយា
រិន សាវ៉េត
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T