គ្រូកម្ពុជាលោក Felix ៖ យើងមានឱកាសនាំមុខក្រុមម្ចាស់ផ្ទះហ្វីលីពីនមុន តែសោកស្ដាយដែលយើងមិនអាចនាំមុខរហូតដល់ចប់ម៉ោង!

//s5.kh1.co/23/235315619239f6f3a740d445567de0d5b38a56db.jpg
កីទ្បា

 ២៦-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ក្រុមជម្រើសជាតិហ្វីលីពីនអាយុក្រោម២២ឆ្នាំ ក្នុងនាមជាម្ចាស់ផ្ទះបានទទួលស្វាគមន៍ក្រុមភ្ញៀវជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ក្នុងព្រឹត្តិការណ៍ Sea Game លើកទី៣០ ឆ្នាំ២០១៩ ដែលជាការប្រកួតប្រចាំពូល A កាលពីម្សិលមិញនេះ ដោយការប្រកួតបញ្ចប់ទៅដោយក្រុមទាំងពីរទទួលលទ្ធផលស្មើគ្នា១ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពក្នុងការប្រកួត (រូបភាព: FFC)
ទិដ្ឋភាពក្នុងការប្រកួត (រូបភាព: FFC)

ក្រុមជម្រើសជាតិកម្ពុជាជាអ្នកស៊ុតនាំមុខក្នុងការប្រកួតនេះដោយកីឡាករកែវសុខផេង នៅនាទីទី៤០ លុះមកដល់នាទី៩០+៣ ក្រុមម្ចាស់ផ្ទះហ្វីលីពីនមានឱកាសវាយបកតាមស្មើដោយកីឡាករ Dennis Chung។

កីឡាករកែវសុខផេង (រូបភាព: FFC)
កីឡាករកែវសុខផេង (រូបភាព: FFC)

លោក Felix G. Dalmas គ្រូបង្វឹកជម្រើសជាតិកម្ពុជាបានថ្លែងក្នុងសន្និសិទកាសែត ក្រោយបញ្ចប់ការប្រកួតរវាងក្រុមទាំងពីរថា ៖

" ហ្វីលីពីនមានកីឡាករដែលមានកាយសម្បទាល្អទាំងកំពស់និងកម្លាំង។យើងមានឱកាសនាំមុខម្ចាស់ផ្ទះហ្វីលីពីនមុន ប៉ុន្តែយើងមានការសោកស្ដាយដែលមិនអាចនាំមុខរហូតដល់ចប់ម៉ោង។"

លោក Felix បានបន្តទៀតថា៖

"យើងមានសម្ពាធពីក្រុមម្ចាស់ផ្ទះខ្លាំងនៅតង់ទីពីរ ពួកគេព្យាយាមលេងសម្រុករហូតដល់ពួកគេអាចរកគ្រាប់បាល់បានមួយគ្រាប់តាមស្មើ។"

គួរឲ្យដឹងដែរថាប្រកួតបន្ទាប់ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប៉ះក្រុមទីម័រខាងកើត នៅថ្ងៃស្អែកវេលាម៉ោង៧យប់៕

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T