ការពិត CL ត្រូវចេញចម្រៀងពញ្ញាក់ហ្វេនៗម្សិលមិញហើយ តែត្រូវពន្យាពេលវិញ ដោយសារកាន់ទុក្ខឲ្យ Goo Hara

//s5.kh1.co/49/49d5fea15e5c9c3f8b6c63bfac0cc31424dada5b.jpg
តារា & កម្សាន្ដ

 ២៦-វិច្ឆិកា-២០១៩ ៨ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ អតីតមេក្រុម 2NE1 នាង CL បានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវបំផុត ដោយរូបនាងបានបញ្ចប់កុងត្រាជាមួយផលិតកម្ម YG Entertainment ហើយមកធ្វើជាតារាចម្រៀងឯករាជ្យវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ស្រាប់តែកាលពីម្សិលមិញនេះវិញ មានព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានចុះផ្សាយថា នាង CL ត្រូវចេញបទចម្រៀងកាលពីថ្ងៃទី២៥ ខែវិច្ឆិកានេះហើយ ដើម្បីពញ្ញាក់អ្នកគាំទ្រខ្លួន ក្រោយចេញពី YG ក៏ប៉ុន្តែនាងបែរជាត្រូវពន្យាពេលទៅវិញ ដោយសារតែកាន់ទុក្ខការស្លាប់របស់អតីតសមាជិក Kara នាង Goo Hara។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តមែនទែន ព្រោះមិននឹកស្មានថា ទើបតែដើរចេញពីផលិតកម្ម YG មិនដល់១ខែផង នាង CL ឆាប់ចេញចម្រៀងទាន់ក្តៅៗ មិនឲ្យអ្នកគាំទ្ររបស់ខ្លួនខកបំណងជាមួយការរង់ចាំដូចកាលពីមុននោះទេ។ ក៏ប៉ុន្តែបើទោះជាបែបនេះ ក៏នាង CL ត្រូវតែពន្យាពេលចេញចម្រៀង ដើម្បីកាន់ទុក្ខដល់មិត្តរួមជំនាន់សិល្បៈជាមួយគ្នាផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

CL
CL
CL
CL
CL
CL
ព័ត៌មានបញ្ជាក់ពីការចេញបទថ្មី
ព័ត៌មានបញ្ជាក់ពីការចេញបទថ្មី
Goo Hara
Goo Hara
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T