ភ្នំពេញ៖ ក្រោយបញ្ចប់ជា តារាពេញសិទ្ធិ នៅក្នុងផលិតកម្ម ហង្សមាស កញ្ញា ទេព បូព្រឹក្ស​ ក៏បានធ្វើអ្វីដែលខ្លួនចង់បាន មិនថាការដើរលេង ការធ្វើអ្វីប្លែកៗ ដែលរូបនាងមិនធ្លាប់បានធ្វើពីមុនផងដែរ។ ប៉ុន្តែទោះបីជានាង ជាតារាឯករាជ្យ យ៉ាងណាក៏ដោយ ក៏រូបនាង​ នៅតែមានបណ្តាកម្មវិធីនានា ហៅនាងឲ្យទៅច្រៀងសម្តែងដដែល មិនសូវអាក់ខានប៉ុន្មានឡើយ។

ក្នុងនោះ មួយរយៈចុងក្រោយនេះដែរ តារាស្រីរូបនេះ បានបង្ហាញនូវរសជាតិប្លែកសម្រាប់ ហ្វេនៗ របស់នាង ដោយនាងបានធ្វើជា វីដេអូញ៉ាំអាហារ ដែលសុទ្ធតែអាហារកំពុងតែត្រូវប៉ាន់ សម្រាប់មិត្តយុវវ័យនាពេលថ្មីៗ។ ជាពិសេស មិនថាទឹកមុខ សូម្បីតែមាត់នាង ញ៉ាំ ក៏ធ្វើឲ្យគេឯង លេបទឹកមាត់តាមផងដែរ បើនាងលេងសុទ្ធតែបន្ថែមជាមួយនឹងម្ទេសសាហាវយ៉ាងចាស់នោះ។

មិនត្រឹមតែប៉ុណ្ណោះ វីដេអូញ៉ាំអាហាររបស់នាង ក៏មានអ្នកចុចស៊ែរ រាប់ម៉ឺន ចុចមើល ២ ៣ លានដងឯណោះ ដែលជាចំនួនមួយអាចនិយាយបានថា ច្រើនខ្លាំងណាស់ មិនចាញ់ តារាបណ្តាញសង្គមស្រុកគេ ដែលធ្វើអាហារ​ញ៉ាំប៉ុន្មានទេ៕

ទេព បូព្រឹក្ស​ 
ទេព បូព្រឹក្ស​ 
ទេព បូព្រឹក្ស​ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស