អាណិតពួកវាណាស់ នាវាដឹកសត្វចៀមជាង ១៤,០០០ក្បាលបានលិច ហើយសត្វចៀមមួយចំនួនត្រូវបានជួយសង្គ្រោះ (មានវីដេអូ)

//s5.kh1.co/5a/5abef8cb6d1727ac61c11f1e7051702396a63a9e.jpg
សង្គម

 ២៥-វិច្ឆិកា-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

រ៉ូម៉ានី៖ នាវាដឹកសត្វចិញ្ចឹមដែលផលិតក្នុងឆ្នាំ១៩៨០បានក្រឡាប់លិចនៅតំបន់ឆ្នេរសមុទ្រនៃប្រទេសរ៉ូម៉ានី​ ដោយមានសត្វចៀមច្រើនជាង ១៤ ០០០ក្បាលនៅលើនោះ។ នាវាដឹកសត្វចិញ្ចឹមនេះត្រូវបានគេរាយការណ៍មកថាបានក្រឡាប់លិចនៅតំបន់កំពង់ផែ Midia ជិតទីក្រុង Constanța កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជួយសង្គ្រោះកំពុងជួយសត្វដែលនៅមានជីវិត
ក្រុមជួយសង្គ្រោះកំពុងជួយសត្វដែលនៅមានជីវិត

នាវិកទាំង២២នាក់នៅលើនាវាត្រូវបានជួយសង្គ្រោះ និងមានអ្នកធ្វើដំណើរតាមសមុទ្រម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយមានអាការមិនស្រួលខ្លួន (ខ្វះកម្តៅ)។ នាវា Queen Hind ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Astra Marine Services និងគ្រប់គ្រងដោយក្រុមហ៊ុន MGM Marine Shipping ដែលសុទ្ធតែជាក្រុមហ៊ុនរ៉ូម៉ានីទាំងពីរ។

នាវា Queen Hind កំពុងតែលិច
នាវា Queen Hind កំពុងតែលិច

ក្រោមកិច្ចប្រតិបត្ដិការជាមួយឆ្មាំសមុទ្រ ប៉ូលិសនិងអ្នកពន្លត់អគ្គីភ័យបានខិតខំប្រឹងប្រែងជួយសង្គ្រោះចៀមដែលបានជាប់នៅលើនាវានោះ។​ ចៀមប្រហែល ៣២ក្បាលត្រូវបានគេជួយសង្គ្រោះនៅពេលគេប្រទះឃើញពួកវាកំពុងហែលទឹកសមុទ្រ ខណៈដែលចៀមភាគច្រើនត្រូវបានគេជឿថាបានលង់ទឹកស្លាប់។  វីដេអូមួយត្រូវបានគេថតបាននៅពេលដែលនាវាកំពុងលិច ចំណែកមូលហេតុនៃការលិចគឺនៅមិនទាន់ដឹងនៅឡើយ៕

សកម្មភាពនាវាកំពុងតែលិចនិងមានចចៀមជាច្រើនកំពុងជាប់នៅលើនោះ
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T