គីមឈី ក្រៅ​ពី​រសជាតិ នៅអាចជួយឲ្យសក់ដុះល្អទៀត!

//s5.kh1.co/e3/e374164bb16621ee824d064ede709c9a06b8a331.jpg
នារី

 ២៥-វិច្ឆិកា-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

គីមឈី ជា​អាហារ​ដ៏ល្បី​របស់​ប្រជាជន​កូរ៉េ មាន​ស្ពៃ ខ្ទឹមបារាំង ខ្ទឹមស ទឹកត្រី និង​ម្ទេស ដែល​សម្បូរ​ដោយ Prebiotic ជួយ​ដល់ Probiotic ដែល​ជាបាក់តេរី​ល្អ នៅ​ក្នុង​ពោះវៀន​របស់​យើង។ ប៉ុន្ដែ ពេល​នេះ អ្នកវិទ្យាសាស្ត្រ រកឃើញ​ថា គីមឈីអាច​ជួយ​ឲ្យ​សក់ដុះ​ឡើង​វិញ ដែល​ជា​ដំណឹងល្អ​មួយ​សម្រាប់​អ្នក​មាន​បញ្ហា​ជ្រុះសក់​ច្រើន ឬទំពែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកវិទ្យាសាស្ត្រ នៅ​សាកលវិទ្យាល័យ Dankook របស់​ប្រទេស​កូរ៉េខាងត្បូង បញ្ជាក់​ថា ការ​ផឹកទឹក​គីមឈី (លក់​នៅ​ប្រទេស​កូរ៉េខាងត្បូង) ជួយ​ពង្រឹង​សក់ និង​បណ្ដុះ​សក់​ថ្មី​បាន។ ពួកគេ​បាន​សិក្សា លើ​មនុស្ស ២៣​នាក់ ដោយ​មួយ​ចំនួន មាន​បញ្ហា​ជ្រុះសក់​នៅ​ដំណាក់កាល​ដំបូង និង​មួយ​ចំនួន​ទៀត មាន​បញ្ហា​ជ្រុះសក់​សឹង​អស់​ទៅ​ហើយ។ មនុស្ស ២៣​នាក់​នេះ បាន​ផឹក​ទឹក​គីមឈី មុន​ញ៉ាំ​អាហារ​ពេល​ព្រឹក និង​មុន​ចូលគេង​ពេល​យប់។

រយៈពេល ១​ខែ​ក្រោយ​មក សក់​ជា​មធ្យម​ដែល​បាន​ដុះ​ឡើង​វិញ មាន​ប្រមាណ ៨៥%/សង់ទីម៉ែត្រ​ការ៉េ នៃ​ស្បែកក្បាល ហើយ​សក់​បាន​ដុះ​រហូត​ដល់ ៩២%/សង់ទីម៉ែត្រ​ការ៉េ ក្នុង​រយៈពេល ៤​ខែ នៃ​ការសិក្សា។

អ្នកវិទ្យាសាស្ត្រ បញ្ជាក់​ថា នេះ​ជាការ​កើនឡើង​គួរឲ្យ​កត់សម្គាល់ ដែល​បាន​លេចឡើង​បុរស​ភាគច្រើន ដែល​មាន​បញ្ហា​ជ្រុះសក់។ បច្ចុប្បន្នឱសថ​ជួយ​បណ្ដុះ​សក់​ជាច្រើន បង្ក​ផល​ប៉ះពាល់​យ៉ាងខ្លាំង ដូច្នេះ​ការប្រើប្រាស់​ឱសថ​ទាំង​នោះ អាច​ធ្វើឡើង​ជា​បណ្ដោះអាសន្ន​ប៉ុណ្ណោះ។ អ្នកវិទ្យសាស្ត្រ ថា គីមឈី ជា​មធ្យោបាយ​ព្យាបាល​ប្រកប​ដោយ​សុវត្ថិភាព​មួយ​សម្រាប់​អ្នក​ជំងឺ ដោយសារ​វា​ជួយ​ដល់​កំណើន​សក់ និង​ការ​ដុះសក់​ឡើង​វិញ​សម្រាប់​អ្នក​មាន​បញ្ហា​ទំពែក និងមិនបង្កផលប៉ះពាល់​ដូចឱសថទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T