សំណង់នៃអាគារគម្រោងខុនដូកម្រិតផ្កាយ៥ «The Flora Suites» ដែលមានកម្ពស់៣៨ជាន់ នឹងបង្ហាញខ្លួននាពេលឆាប់ៗ នៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន!

//s5.kh1.co/0d/0df16124338a9a6f5f14463787ed5dc1530024bd.jpg
សង្គម

 ២៥-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ គម្រោងអាគារខុនដូរដ៏ប្រណិតលំដាប់ផ្កាយ៥ «The Flora Suites» ដែលមានកម្ពស់ ៣៨ជាន់ មានទីតាំងស្ថិតនៅកណ្តាលនៃសង្កាត់បឹងកេងកងទី១ របស់ខណ្ឌចំការមន រាជធានីភ្នំពេញ និងលេចចេញជារូបរាង ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ ដែលវិនិយោគឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ The Flora ដែលជាក្រុមហ៊ុនខ្មែរក្នុងស្រុក ខណៈគម្រោងថ្មីនេះត្រូវបានបើកលក់សម្រាប់អតិថិជនកម្រិតវីអាយភី ឬ (លំដាប់អ្នកមាន) នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយដែលពិធីនេះបានធ្វើឡើងនៅសណ្ឋាគារ Rosewood នៃអាគារវឌ្ឍនៈក្នុងរាជធានីភ្នំពេញ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សំណង់នៃអាគារគម្រោងខុនដូកម្រិតផ្កាយ៥ «The Flora Suites»
សំណង់នៃអាគារគម្រោងខុនដូកម្រិតផ្កាយ៥ «The Flora Suites»

បើតាមប្រសាសន៍លោក ឧកញ៉ា លីម កុកឡុង (Lim kok loong) នាយកប្រតិបត្តិនៃក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ The Flora៖ 

«គម្រោង The Flora Suites ថ្មីប្រណិត ស៊ីវិល័យ ដោយយកលំនាំបែបលោកខាងលិចនេះ និងចាប់ផ្តើមសាងសង់នៅពាក់កណ្តាលឆ្នាំក្រោយ ដែលមានទំហំអគារសរុប 20,786 m² ដោយប្រើពេលសាងសង់ប្រមាណ២ ទៅ ៣ឆ្នាំ មានកម្ពស់ ៣៨ ជាន់ និងមាន ១៩៨ យូនីត រចនាម៉ូតបែបទំនើប បំពាក់ទៅដោយកញ្ចក់ហ៊ុពទ្ធ័ជុំវិញអគារ ដែលអាចឱ្យអ្នករស់នៅមើលឃើញនូវទេសភាពជុំវិញទីក្រុងបានយ៉ាងល្អ ពិសេសទេសភាពទីក្រុងភ្នំពេញពេលថ្ងៃរៀបលិចយ៉ាងច្បាស់ទៀតផង»។ 

សំណង់នៃអាគារគម្រោងខុនដូកម្រិតផ្កាយ៥ «The Flora Suites»
សំណង់នៃអាគារគម្រោងខុនដូកម្រិតផ្កាយ៥ «The Flora Suites»

បើតាមលោក ឧកញ៉ា លីម កុកឡុង

«គម្រោង The Flora Suites នេះ គឺជាផលិតផលថ្មីសន្លាងនៃការខិតខំប្រឹងប្រែងរបស់ឌឹផ្លរ៉ា សម្រាប់បំពេញនូវតម្រូវការទីផ្សាររបស់ព្រះរាជាណាចក្រកម្ពុជា ហើយនេះជាឱកាសរបស់គ្រួសារដឹផ្លរ៉ា ក្នុងការបំពេញស្នាដៃក៏ដូចជាបម្រើប្រជាជនកម្ពុជា និងជាការលើកមុខមាត់របស់ប្រទេសយើងដែរ»។ 

លោកបញ្ជាក់ថា៖ 

«ជាក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យក្នុងស្រុកមួយ ដែលធ្វើការផ្គត់ផ្គង់ផ្ទះទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជនគ្រប់ស្រទាប់វណ្ណៈក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការសាងសង់អគារលំនៅដ្ឋានតាមរយៈបុរីដ៏ទំនើបបំផុត ដែលមានការរចនាម៉ូតបែបខ្មែរ និងអឺរ៉ុបរួមបញ្ចូលគ្នា យើងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការវិនិយោគបែបអឺរ៉ុប ភ្ជាប់នូវបច្ចេកវិទ្យាចុងក្រោយ ដែលផ្តល់ឲ្យអតិថិជនយើងទទួលបាននូវផលិតភាពក្នុងការរស់នៅដោយសម្បូរបែប ដោយនៅជាន់ទី៧នៃខុនដូឌឹផ្លរ៉ាស្វីត មានក្លឹបហាត់ប្រាណ អាងហែលទឹក កន្លែងស្ទីម សោណា យូហ្គា និងកន្លែងសម្រាប់ក្មេងលេង។ នៅជាន់ទី៣៦ មាន Sky Club ដែលមានជាភោជនីយដ្ឋានលំដាប់អន្តរជាតិ ហាងកាហ្វេ បន្ទប់ប្រជុំ ដែលអតិថិជនដែលស្នាក់ នៅអាចពិភាក្សា ការងារផ្សេងបាន ដោយមិនចាំបាច់ចេញក្រៅ។ ចំណែកឯនៅជាន់ទី៣៧ មាន Sky Bar ដែលអាចទទួលទានអាហារ ខណៈនៅជាន់ទី៣៨ មាន Sky Restaurant គឺជាភោជនីយដ្ឋាន ដែលស្ថិតនៅជាន់កំពូលនៃអាគារ ដែលអាចមើលទេសភាពរាជធានីភ្នំពេញ និងទន្លេមេគង្គ និងគយគន់ទេសភាពថ្ងៃលិចបានយ៉ាងស្អាត»។ 

សំណង់នៃអាគារគម្រោងខុនដូកម្រិតផ្កាយ៥ «The Flora Suites»
សំណង់នៃអាគារគម្រោងខុនដូកម្រិតផ្កាយ៥ «The Flora Suites»

ចំណែកលោក សាំង សុភក្រ្ត័រ៉ាឌី នាយកផ្នែកលក់ និងជំនួយការអគ្គនាយិការរងក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យ The Flora បានបន្ថែមដែរថា៖ 

«ចំណុចពិសេស The Flora Suites នេះគឺបញ្ជាក់ពីភាពអភិជន ភាពទាន់សម័យ និងការរស់នៅដ៏សម្បូរបែប។ គម្រោងនេះ និងបើកលក់ជាផ្លូវការសម្រាប់អតិថិជនទូទៅក្នុងពេលឆាប់ៗខាងមុខនេះ ដោយបែងចែកជាយូនីតខុសៗគ្នាមានតម្លៃចាប់ពី១០ម៉ឺនដុល្លាឡើងទៅ»។

សូមបញ្ជាក់ថា ខុនដូទំនើបបែបស៊ីវីល័យ និងទាន់សម័យនៅកម្ពុជា ជាពិសេសរាជធានីភ្នំពេញ កំពុងមានតម្រូវការខ្ពស់ ដោយសារកម្ពុជាបច្ចុប្បន្នសម្បូរអ្នកមកវិនិយោគ ដែលជាកត្តាលីករ ជម្រុញធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន និងស្របពេលប្រជាជនមានជីវភាពកាន់តែធូរធា ដែលធ្វើឲ្យពួកគាត់ចង់បានការស្នាក់នៅកម្រិតខ្ពស់។ ហើយយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងវិស័យវិនិយោគកម្ពុជាសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរដោយគិតចាប់តាំងពីឆ្នាំ២០១៦ មកដល់ខែសីហា ឆ្នាំ២០១៩ បានសម្រេចលើគម្រោងវិនិយោគចំនួន ៨៣១ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២២,៥ ប៊ីលានដុល្លារអាមេរិក»៕

សំណង់នៃអាគារគំរោងខុនដូកម្រិតផ្កាយ៥ The Flora Suites

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T